១០០​ថ្ងៃ​កន្លង​ផុត​ទៅ យុគ ចិន្តា នៅតែ​មិន​ដាច់​អាល័យ​ពី​អ្នកម្ដាយ

គេ​នៅ​ចាំ​បាន​ថា កាលពី​ថ្ងៃ​ទី​១២ ខែ​កក្កដា ឆ្នាំ​២០២១​ កន្លង​ទៅ​នេះ ពិធី​ការិនី​ដ៏​ល្បីឈ្មោះ​ អ្នកនាង យុគ ចិន្ដា បាន​ជួប​ទុក្ខ​ជា​ទម្ងន់ ដោយ​ម្ដាយ​ជាទី​ស្រឡាញ់​ស្មើ​ជីវិត ​ទទួលមរណភាព​ត្រឹម​មួយ​ប៉ប្រិច​ភ្នែក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពី​ម្ដាយ​ទទួលមរណភាព​ភ្លាមៗ​នោះ អ្នកនាង​យំសោក​បោក​ខ្លួន​ជា​ខ្លាំង ដោយ​មិន​នឹកស្មាន​ថា អ្នកមានគុណ​ទៅ​លឿន​បែបនេះ​សោះ។ នៅ​ពេល​នោះ អ្នកនាង យុគ ចិន្ដា បាន​រៀបចំ​ពិធី​បុណ្យ​សព​ម្ដាយ​របស់​ខ្លួន​នៅ​វត្ត​គល់​ទទឹង ស្ថិត​ក្នុង​ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែក​បុណ្យ​១០០​ថ្ងៃ​របស់​ម្ដាយ អ្នក​នាង យុគ ចិន្តា កាលពីថ្ងៃទី១៦ ខែតុលា ​ក៏​បាន​រៀបចំ​នៅ​វគ្គ​គល់​ទទឹង​ ដដែល​នេះ​ផង​ដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បង្ហោះ​ភ្ជាប់​ជាមួយ​រូបថត​ក្នុង​ថ្ងៃ​បុណ្យ​១០០​ថ្ងៃ​របស់​អ្នកម្ដាយ, យុគ ចិន្តា បាន​បង្ហាញ​អារម្មណ៍​នឹក​រំលឹក​​ អម​ដោយ​ការ​បួងសួង​ថា «១០០​ថ្ងៃ​កន្លង​ផុត​ទៅ​យ៉ាង​អាល័យ ដែល​អ្នក​ម្ដាយ​ថ្លៃ​ឃ្លាតឆ្ងាយ​ពី​កូន​ៗ ​អ្នក​ម្តាយ​ចែក​ឋាន​ទៅហើយ ចិត្ត​កូន​ឥត​ស្បើយ​នឹក​ដល់​ម្តាយ​ថ្លៃ សូម​គុណបុណ្យ​និស្ស័យ​បាន​ជួប​ម្តាយ​ជាថ្មី​នៅ​ជាតិ​ៗ​មុខ ​សូម​ឧទ្ទិស​កុសលផល​បុណ្យ​១០០​ថ្ងៃ ដល់​ដួង​វិញ្ញាណក្ខន្ធ អ្នក​ម្តាយ ខឹម ផល្លី សូម​ដួងវិញ្ញាណ​អ្នក​ម្តាយ​បាន​ទៅកាន់​ឋាន​បរមសុខ កុំបី​ឃ្លៀងឃ្លាត​ឡើយ​សូម​ជូន​បុណ្យ​យ​ដល់​ញាតិមិត្ត​ជិត​ឆ្ងាយ​ ដែល​បាន​ចូលរួម​ពិធី​បុណ្យខួប​១០០​ថ្ងៃ​អ្នក​ម្តាយ​នាង​ខ្ញុំ​សូម​ជួបតែ​សេចក្តីសុខ​សប្បាយ​រហូត​ទៅ ​ថ្ងៃ​១៦ ខែតុលា ឆ្នាំ​២០២១ វត្ត និគ្រោធ​វ័ន ហៅ​វត្ត​គល់​ទទឹង»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរ​បញ្ជាក់​ថា កាល​អ្នក​ម្ដាយ​ទទួល​មរណភាព​នោះ​ យុគ ចិន្តា​ បាន​បង្ហោះ​សាររៀបរាប់​ទាំងទឹកភ្នែកថា «​អ្នក​ម្តាយ​របស់​កូន​អើយ កូន​អស់​ម្តាយ​ហៅ​ហើយ ម្តាយ​ទៅ​ឆ្ងាយ​ពី​កូន​ហើយ កូន​រស់​ដោយ​គ្មាន​ម៉ែ​ពី​ពេលនេះ​តទៅ​…..​ម៉ែអើយ​….​ហេតុ​អី​ក៏​ម្តាយ​ចាកចោល​កូន​លឿន​ម្ល៉េះ​……អ្នក​ម្តាយ​ដ៏​សែន​មានគុណ កូន​ពិតជា​ទទួលយក​មិនទាន់​បានទេ អ្នក​ម្តាយ​អត់​មាន​ឈឺ​អី​សោះ ឈុត​ថ្មី​ដែល​ម៉ែ​អោយ​កូនកាត់​ទុក​ស្លៀក​ធ្វើបុណ្យ​រួមគ្នា ម៉ែ​នៅឯណា ម៉េច​ទុក​កូន​ចោល​បែបនេះ ម៉ែអើយ​ម៉ែ កូន​ស្តាយ​ណាស់​ម៉ែ​….

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ម៉ែ​សាង​បុណ្យ​ច្រើនណាស់​ម៉េច​ក៏​ម៉ែ​អាយុ​ខ្លី​យ៉ាងនេះ​សូម​ដួង​វិញ្ញាណក្ខន្ធ​ម៉ែ​បាន​សោយ​សុគតិភព​ណា​ម៉ែ ជាតិ​ណា ណា កូន​ប្រាថ្នា​ជា​កូន​ម៉ែ​ទៀត សូម​ម៉ែ​ទៅអោយ​បាន​សុខ​ណា​ម៉ែ​ណា​»៕​​​​

Be the first to comment

Leave a Reply

Your email address will not be published.


*