ក្រោយ​ពី​សង​បំ,ណុល​គេ​រួច, អ្នកនាង ខ្ញុង សម្រេចចិត្ត​បួ,ស​រយៈពេល​៧​ថ្ងៃ ហើយ​ផ្ដាំផ្ញើ​ថា​…(មាន​វីដេអូ)

ក្រោយពី​អ្នកនាង​ស្រេង សុ​កាន់​ដា ហៅ​ខ្ញុង ទម្លាយ​រឿង​ជំពាក់​លុយ​គេ​ជិត​៦០​ម៉ឺន​ដុល្លារ​ជា​សាធារណៈ និង​លើកដៃ​អំពាវនាវ​សុំ​ជំនួយ​ពី​អ្នកគាំទ្រ​របស់​ខ្លួន​នោះ, គេ​សង្កេត​ឃើញ​ថា មាន​សប្បុរសជន ចេញ​មុខ​ជួយ អ្នកនាង ជា​បន្តបន្ទាប់ រួម​ទាំង​ម្ចាស់បំ,ណុល​មួយ​ចំនួន​ផង​ដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រៅពី​ការ​ប្រកាស​ជួយ​តាមរយៈ​ការ​បង្ហោះ​នៅ​លើ​គណនី​ហ្វេ​ស​ប៊ុ​ក ក៏​ដូច​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្សេងៗ​ហើយ​នោះ, នៅ​ក្នុង​ការ​ឡាយ​​របស់​អ្នកនាង​ខ្ញុង ជាមួយ​ស្រី អូន នៅ​ល្ងាច​ថ្ងៃ​ទី​១៨ ខែ​តុលា ឆ្នាំ​២០២១​នេះ ក៏​មាន​សប្បុរសជន​ទាំង​ក្នុង និង​ក្រៅ​ប្រទេស ​បាន​ប្រកាស​ជួយ​ជា​បន្តបន្ទាប់​ថែមទៀត ធ្វើ​ឲ្យ​ខ្ញុង រំភើប​ឡើង​ស្រក់​ទឹក,ភ្នែក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទន្ទឹម​នឹង​ក្ដី​រំភើប​លើកដៃ​សំពេះ​អរគុណ​ម្ចាស់​ជំនួយ​នេះ​ផង​ដែរ អ្នកនាង​ខ្ញុង ក៏បាន​ប្រកាស សម្រេចចិត្ត​ទៅ​បួ,ស​រយៈពេល​១​សប្ដាហ៍ ក្រោយ​រួច​បំ,ណុល​ ព្រោះ​៣​ឆ្នាំនេះ អ្នកនាង​រស់នៅ​លំបាក​ខ្លាំង​ណាស់​ ហើយ​បន់​ឲ្យ​តែ​ដល់​ពេលយប់​ទេ (​ពេលយប់​ម្ចាស់បំ,ណុល​អត់​មក​ទារ​) ហើយ​យប់​ហើយ​ក៏​មិន​ចង់​ឲ្យ​ភ្លឺ​ដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុង​នោះ​នេះ អ្នកនាង​ខ្ញុង ក៏​បាន​ធ្វើការ​សន្យា​ឈប់​ខ្ចី​គេ​ទៀត ​ហើយ​កែប្រែ​ជីវិត​ជីវិត​ជា​ថ្មី ខិតខំ​លក់​ដូរ​ឡើង​វិញ។ជាមួយ​គ្នា​នេះ​​ អ្នកនាង​ខ្ញុង ក៏បាន​លើកឡើង​ពី​ការ ដែល​ខ្លួន​លា,ក់​ប្ដី​មិន​ឲ្យ​ដឹង​រឿង​ជំពាក់​បំ,ណុល​គេ​នេះ​ផង​ដែរ ទើប​ធ្វើ​ឲ្យ​អ្នកនាង​មាន​បំ,ណុល​ដូច​ថ្ងៃនេះ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទន្ទឹម​នឹង​ការ​លើក​ឡើង​នេះ អ្នកនាង ក៏បាន​ផ្ដាំផ្ញើ​ឲ្យ​បងប្អូន ដែល​មាន​បំ,ណុល កុំ​លាក់​ទុក​ដូច​ខ្លួន។នៅ​ក្នុង​ការ​ឡាយ​នោះ​ដែរ ជួស​មុខ​ឲ្យ​អ្នកនាង​ខ្ញុង, ស្រី​អូន សម្រស់​ធម្មជាតិ បាន​ធ្វើការ​អរគុណ​ដល់​ម្ចាស់​ជំនួយ​, ពុក​ម៉ែ​បងប្អូន​ទាំងអស់ សម្រាប់​ការយោគយល់ សម្រាប់​ការ​អាណិតអាសូរ លើក​លើកទោ,ស​ដល់​អ្នក​នាង​ខ្ញុង៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដើម្បី​កាន់តែ​ជ្រាប​ច្បាស់​ទៀត​នោះ សូម​ទស្សនា វីដេអូ ខាងក្រោម​នេះ ៖

Be the first to comment

Leave a Reply

Your email address will not be published.


*