រំភើប​ជំនួស! អ្នកគាំទ្រ សរសើរ​សំណាង​អ្នកនាង​ខ្ញុង បាន​ប្ដី​ល្អ​ ជាពិសេស​ថ្ងៃនេះ​ ពួកគេ​ថែមទាំង​…(មានវីដេអូ)

ប្រិយមិត្ត បាន​ជ្រាប​រួច​មក​ហើយ​ថា ទោះបី អ្នកនាង​ខ្ញុង មាន​បញ្ហា​ហិរញ្ញវត្ថុ ឈាន​ដល់​ជំពាក់​បំណុល​គេ​ជិត​៦០​ម៉ឺន​ដុល្លារ ដោយ​មិន​ឲ្យ​ខ្លួន​ដឹង​យ៉ាងណាក៏ដោយ ប៉ុន្តែ​នាយ កៃ​ដរ ជា​ស្វាមី នៅតែ​អនុគ្រោះ​ដល់​ភរិយា និង​គាំទ្រ​នាង​ជានិច្ច ដោយ​សុំ​តែ​ម្យ៉ាង គឺ​កុំ​ឲ្យ​តែ​ភរិយា​របស់​ខ្លួន​គិត​ខ្លី​ដូច​គ្រាកន្លងមក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នាយ កៃ​ដរ ជា​ស្វាមី​បាន​អះអាង កាលពី​ពេល​ថ្មីៗ​កន្លងទៅនេះ​ថា រឿង​បាន​កើតឡើង​ទៅហើយ ទោះបីជា​ស្ដីបន្ទោស ក៏​មិនបាន​អ្វី​មកវិញ​ដែរ ដូច្នេះ​មានតែ​ការ​រួមដៃគ្នា​ដោះស្រាយ​បញ្ហា​បំណុល​នេះ​ប៉ុណ្ណោះ និង​សុំ​កុំ​ឲ្យ​ភរិយា​របស់ខ្លួន​គិត​ខ្លី​ឲ្យ​សោះ ព្រោះ​អាណិតកូនៗ ដែល​ពួកគេ​នៅ​តូច​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាការ​ឆ្លើយតប​ចំពោះ​ទឹកចិត្ត​ស្វាមី នាពេលនោះ អ្នកនាង ខ្ញុង បាន​លើក​ដៃ​សំពះ​អរគុណ ស្វាមី ដែល​មិន​ប្រកាន់ទោស​អូស​ដំណើរ នៅតែ​មាន​ចិត្ត​អាណិត មេត្តា ស្រលាញ់ និង​នៅ​ក្បែរ​រូបនាង​គ្រប់ពេល​មាន​បញ្ហា មិន​បោះបង់​នាង​ចោល​នៅក្នុង​គ្រា​លំបាក​នេះឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លើសពីនេះ នៅ​ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០២១​នេះ ពួកគេ បាន​ចាប់ផ្ដើម​ឡាយ​លក់​ត្រី ផ្អក ស្ករត្នោត​ឡើងវិញ ហើយ​ឃើញ​ថា ពួកគេ​កាន់តែ​យល់ចិត្ត​គ្នា​ទ្វេដង

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាពិសេស​អ្នកនាង​ខ្ញុង កន្លងមក គិតថា ស្វាមី មិន​ស្រឡាញ់​ខ្លួន​នោះ​ឡើយ ដល់​ជួប​រឿង​បែបនេះ ទើប​ដឹង​ពី​ទំហំ​ទឹកចិត្ត​ស្វាមី។នៅក្នុង​ការ​ឡាយ​នោះ នាយ​កៃ​ដរ បាន​បង្ហាញ​ពី​ក្ដី​បារម្ភ​ចំពោះ​ភរិយា​ខ្លាំង​ណាស់ ដោយ​លើក​ហេតុផល​ថា ប៉ុន្មាន​ថ្ងៃនេះ នាយ តាម​បញ្ចុក​បាយ​ប្រពន្ធ អត់​ញុំា​ទេ​ ទើប​នៅមុខ​ឡាយ ដាច់ចិត្ត​បញ្ចុក​ប្រពន្ធ​តែម្ដង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈ​នេះ អ្នកគាំទ្រ​ជាច្រើន​បាន​សរសើរ​អ្នកនាង​ខ្ញុង ព្រោងព្រាត ថា បាន​ប្ដី​ល្អ​។ ជាក់ស្ដែង ក្នុងចំណោម​មតិ​ជាច្រើន​នោះ ពួកគេ លើក​ឡើងថា «​រក​ប្ដី​ល្អ​នៅឯណា​ទៀត​ចែៗ Idol​សំណាង​ណាស់​មានទុក្ខ​ប៉ុណ្ណា ក៏​មាន​ប្ដី​នៅ​ផ្ដល់​កម្លាំងចិត្ត​ដែរ​, ឃើញ​ចឹ​ង​មាន​ក្ដី​សុខ​ណាស់​, ប្ដី​ល្អ​ត្រូវតែ​អញ្ចឹង​, ច្រណែន​ប្អូនស្រី​ណាស់​»៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដើម្បី​កាន់តែ​ជ្រាប​ច្បាស់​នោះ សូម​ទស្សនា វីដេអូ ខាងក្រោម​នេះ ៖

Be the first to comment

Leave a Reply

Your email address will not be published.


*