ញាក់​សាច់​! ទើបតែ​បរិច្ចាគ​១៥​ម៉ឺន​ដុល្លារ​ជូន​រដ្ឋាភិបាល​ ថ្ងៃនេះ ស្រីអូន ជូន​កាដូ​អ្នកមានគុណ​នូវ​ពេជ្រ និងរថយន្ត​Lexus 570 យ៉ាង​ថ្មី​សន្លាង

កាលពី​ថ្ងៃ​៨ ខែវិច្ឆិកា ឆ្នាំ​២០២០ ម្សិលមិញ​នេះ ស្រីអូន​សម្រស់​ធម្មជាតិ ទើបតែ​បរិច្ចាគ​ថវិកា​ផ្ទាល់ខ្លួន​រហូតដល់​ជាង​១០​ម៉ឺន​ដុល្លារ រួមចំណែក​ជាមួយ​សម្ដេច​តេ​ជោ ក្នុង​ការទិញ​វ៉ាក់សាំង​ប្រឆាំង​ជំងឺ​កូ​វីដ​១៩ ដើម្បី​ចាក់​ជូន​ប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ​នោះ​។​

ស្រីអូន​ បាន​បង្ហោះ​រូបថត អមដោយ​ខ្លឹមសារ​បែបនេះ​ថា «​នាង​ខ្ញុំ ស្រីអូន និង​ស្វាមី Chheang Roth Premier បរិច្ចាគ​ថវិកា 600,000,000 រៀល (15 ម៉ឺន​ដុល្លារ​) ជូន​ដល់​រដ្ឋាភិបាល​ដើម្បី​ចូលរួម​ចំណែក​ក្នុង​ការទិញ​វ៉ាក់សាំង​ប្រឆាំង មេរោគ​កូ​វីត​19​។​ នេះ​ជាការ​ចូលរួមចំណែក​មួ​យ​ដែល​ខ្ញុំ និង​គ្រួ​សារ បាន​ជួយ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ជាមួយ​រដ្ឋាភិបាល​។​🙏🏻​ នាង​ខ្ញុំ​នឹង​បន្ត​ចូលរួម​តាម​លទ្ធភាព​ដែល​នាង​ខ្ញុំ​មាន​។​ សូម​ជូនពរ​ដល់​បង​ប្អូន​ទាំង​អស់គ្នា​ជៀស​ផុតពី​ជំងឺ​ដ៏​កាច​សាហាវ​នេះ​ផង​ចុះ​»​។​

លុះ​នៅ​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា ឆ្នាំ​២០២០ ជា​ថ្ងៃ​ខួបកំណើត​កូន​ខ្លួន និង​ខួប​អាពាហ៍ពិពាហ៍​ខ្លួន​គម្រប់​៣​ឆ្នាំ​នោះ ស្រី​អូន បាន​ទិញ​រថយន្ត​លុច​ស៊ី​៥៧០ ស៊េរី​ឆ្នាំ​២០១១​ជូន​អ្នកមានគុណ​ទាំង​៣​របស់​ខ្លួន ដែល​បាន​ផ្ដល់​កំណើត និង​ចិញ្ចឹម​ខ្លួន​តាំងពី​តូច​ក្រូចឆ្មារ​នោះ។

ស្រីអូន បាន​បង្ហោះ​រូបថត​ជាច្រើន​សន្លឹក អម​ដោយសារ​រៀបរាប់​បែបនេះ​ថា «​កាដូ​ជូន​អ្នកមានគុណ Lexus 570 ស៊េរី​ 2021 និង​ឈុត​ពេជ្រ​ថ្ងៃ​ខួបកំណើត​ស្រី​តូច និង​ខួប​អាពាហ៍ពិពាហ៍​៣​ឆ្នាំ​របស់​កូនៗ​។ កូនៗ​សូម​គោរព​អរគុណ អ្នកមានគុណ​ទាំង​៣​ដែល​បាន​ផ្តល់កំណើត និង​ចិញ្ចឹម​បីបាច់​ថែរក្សា​កូន​តាំងពី​នៅ​បាតជើង​ក្រហម»។

«កូនៗ​សូម​ជូនពរ​ឱ្យ​អ្នកមានគុណ​ទាំងបី​ជួបប្រទះ​តែ​សេចក្តីសុខ សុខភាព​ល្អ អាយុ​យឺនយូរ​។​ សូម​ឧទ្ទិស បុណ្យ​កុសល​នេះ​ជូន​លោកឪពុក គា ឈាង ដែល​បាន​លាចាក​លោក​តាំងពី​ឆ្នាំ 1991 ផង​។ សូម​ឲ្យ​លោក​ឪពុក​បាន​ទៅកាន់​ទី​ស្ងប់​»។

ក្រៅពី​ការ​បង្ហោះ​រូបថត​អម​ដោយ​សារ​ខាង​លើ​នេះ ស្រីអូន​ក៏បាន​ថត​វីដេអូ អំពី​សកម្មភាព​ជូន​កាដូ​ដល់​អ្នកមានគុណ អម​ដោយ​សារ​Caption​បែបនេះ​ថា «​កាដូ​​ឡាន Lexus 570 សេរី 2021 និង​ពេជ្រ ជូន​អ្នកមានគុណ​ក្នុង​ថ្ងៃ​ខួប​កំណើត​ស្រី​តូច​លោក​ហត់នឿយ​យូរ​ហើយ​ ដល់ពេល​ដែល​លោក​ទាំង​3 សោយសុខ​ម្ដង​​ចង់បាន​អ្វី​ក៏​កូន​ផ្ដល់ជូន​លោក​ទាំងបី​បាន​ប៉ា​ម៉ាក់​និង​ម៉ាក់​ក្មេក ជា​កម្លាំងចិត្ត​របស់​កូន ​សូមកុំ​ទុក​អ្នកមានគុណ​ចោល​​ព្រោះ​គាត់​ស្រលាញ់​កូនៗ​ណាស់​»៕​

Be the first to comment

Leave a Reply

Your email address will not be published.


*