ទីបំផុត អ្នកស្រី​ទ្រី ដា​ណា យក​ថវិកា​១០​ម៉ឺន​ដុល្លារ ជូន​រដ្ឋាភិបាល​ហើយ ហើយ​ថា មិន​ច្រើន​ទេ ប៉ុន្តែ​…

មហាជន​បាន​ជ្រាប​រួច​មក​ហើយ​ថា កាលពី​ព្រលប់​ថ្ងៃ​ទី​៧ ខែធ្នូ ឆ្នាំ​២០២០ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ប្រកាស​ត្រៀម​បម្រុង​ថវិកា​ដើម្បី​ទិញ​វ៉ាក់សាំង​ប្រឆាំង​ជំងឺ​កូ​វីដ​១៩ ដើម្បី​ចាក់​ជូន​ប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ ប៉ុន្តែ​ដោយ​ខ្វះខាត​ថវិកា​ទិញ​បន្ថែម​នោះ សម្ដេច​តេ​ជោ ក៏​ប្រកាស​ស្វែងរក​ជំនួយ​បន្ថែម។

ដោយ​ឃើញ​សម្ដេច​ប្រកាស​បែបនេះ នៅ​យប់​ថ្ងៃ​ដដែល​នោះ អ្នកស្រី​ទ្រី ដា​ណា ក៏បាន​ចូលរួម​ចំណែក​ថវិកា​ចំនួន​១០​ម៉ឺន​ដុល្លារ​ភ្លាមៗ ដោយ​បង្ហោះ​សារ​បែបនេះ​ថា «​នាង​ខ្ញុំ​និង​ស្វាមី​សុំចូល​រួម ១០​ម៉ឺន​ដុល្លារ ដើម្បី​ទិញ​វ៉ាក់សាំង​កូ​វីដ​១៩ ជាមួយ​សម្ដេច ជួយ​ប្រជាពលរដ្ឋ​ខ្មែរ ក្នុងពេល​ដ៏​លំបាក​នេះ​ ទឹកប្រាក់​នេះ​តិចតួចស្ដួចស្ដើង​ណាស់ តែ​នាង​ខ្ញុំ និង​ស្វាមី​បាន​ចូលរួម​តាម​ធនធាន កម្លាំងចិត្ត ហើយ​ខ្ញុំ​ពិត​រំភើបចិត្ត​ខ្លាំង​ណាស់ ពេល​ឃើញ​សម្ដេច​ប្រកា​ស​ទិញ​វ៉ាក់សាំង​ដើម្បី​ចាក់​ជូន​ប្រជាពលរដ្ឋ​ខ្មែរ​ដោយ​ឥតគិតថ្លៃ​។ សូម​ចូលរួម​ទាំងអស់គ្នា ដើម្បី​កម្ពុជា​អាច​រួចផុត​គ្រោះអាក្រក់​នេះ»។

ក្រោយពី​ការប្រកាស​រំលង​បាន​២​ថ្ងៃ ពោល​នៅ​ថ្ងៃ​ទី​៩ ខែធ្នូ ឆ្នាំ​២០២០​នេះ អ្នកស្រី និង​ស្វាមី ក៏បាន​យក​ទឹកប្រាក់ ដែល​ខ្លួន​ប្រកាស​លើ​ហ្វេ​ស​ប៊ុ​ក​នោះ ទៅ​ប្រគល់​ជូន​ឯកឧត្ដម​សេង ទៀង ដោយ​ផ្ទាល់ដៃ ព្រមទាំង​ថត​បង្ហោះ ភ្ជាប់​ជាមួយ​Caption​ថា «​នាង​ខ្ញុំ និង​ស្វាមី បាន​នាំយក​ទឹកប្រាក់ ១០​ម៉ឺន​ដុល្លារ ទៅ​ប្រគល់ជូន ឯកឧត្តម សេង ទៀង ដើម្បី​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល ទិញ​វ៉ាក់សាំង​កូ​វីដ​១៩ ទឹកប្រាក់​នេះ មិន​ច្រើន​ទេ ប៉ុន្តែ​ក៏​អាច​រួមចំណែក និង​បង្ហាញ​កម្លាំងចិត្ត សាមគ្គីភាព របស់​ប្រជាជន​ខ្មែរ​។ សូម​ឱ្យ​កម្ពុជា រួច​ផុត​ពី​គ្រោះ​នេះ ឆាប់ៗ»។

តាមរយៈ​អំពើ​ល្អ​នេះ អ្នកគាំទ្រ បាន​បញ្ចេញយោបល់ និង​ជូនពរ​ដូច្នេះ​ថា «​សូម​អរគុណ​បងស្រី និង​ស្វាមី​ព្រមទាំង​គ្រួសារ ​ដែល​បាន​ចូលរួម​ជួយសង្គ្រោះ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ ដែល​កំពុង​រងគ្រោះ​ដោយ​មេរោគ​នេះ សូម​ជូនពរ​បងស្រី និង​ស្វាមី ព្រមទាំង​ក្រុម​គ្រួសារ មាន​សុខភាព​ល្អ​បរិបូរណ៍​ហើយ​ជោគជ័យ​គ្រប់​ភារកិច្ច​»​។ «​អគុណ​ទឹកចិត្ត​បងប្រុស​បងស្រី​ខ្លាំង​ណាស់ ​ដែល​បាន​ជួយ​ដល់​ប្រជាជន​ខ្មែរ​យើង​ដែល​មាន​ទុក្ខ​លំបាក (​ទេវតា​នឹង​តាម​ថែរក្សា​បង​ទាំងពីរ​ជា​រៀង​រហូត​)»​។ «​ស្រឡាញ់​ទឹកចិត្ត​អ្នក​បង​ណាស់ ហើយ​ជា​ប្រពន្ធ​ល្អ​ម្តាយ​ល្អ​និង​ប្រជាជន​ល្អ​ក្នុងសង្គម​​ជូនពរ​ អ្នក​បង​សុខភាព​ល្អ​ក្នុង​គ្រួសារ​​ស្រលាញ់​គ្រប់​ស្តាយ​បង​ស្លៀកពាក់ សម​គ្រប់​ម៉​ង​»៕​

Be the first to comment

Leave a Reply

Your email address will not be published.


*