គួរ​ឲ្យ​សរសើរ​! ឧកញ៉ា​អ៊ា​ន សៀវ​ម៉ី ម្សិលមិញ​បរិច្ចាគ​ថវិកា​២០​លាន​ជូន​មន្ទីរពេទ្យ​រុស្ស៊ី ថ្ងៃនេះ បរិច្ចាគ​ជូន​រាជរដ្ឋាភិបាល​រហូតដល់​…

កាលពី​ថ្ងៃទី​៨ ខែធ្នូ ឆ្នាំ​២០២០​ម្សិលមិញ​នេះ លោកជំទាវ​ឧកញ៉ា​អ៊ា​ន សៀវ​ម៉ី ទើបតែ​បរិច្ចាគ​សម្ភារៈ និង​ថវិកា ជូន​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត ហើយ​នៅថ្ងៃនេះ​លោក​ទំ​ទាវ​ឧកញ៉ា​វ័យក្មេង​រូបនេះ ក៏បាន​ចូលរួម​នូវ​ថវិកា​មួយចំនួន​ជូន​រាជរដ្ឋាភិបាល ថែមទៀត ពិតជា​គួរ​ឲ្យ​សរសើរ​ខ្លាំងណាស់​។​

ក្នុងការ​បរិច្ចាគ​សម្ភារៈ និង​ថវិកា​ជូន​មន្ទីរ​ពេទ្យរុស្ស៊ី​នោះ លោកជំទាវ​ឧកញ៉ា​អ៊ា​ន សៀវ​ម៉ី បាន​បង្ហោះ​សារ​បែបនេះ​ថា «​ក្នុងនាម​ខ្មែរ​តែមួយ រួបរួមសាមគ្គី ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាង​ខ្ញុំ អ៊ា​ន សៀវ​ម៉ី និង ក្រុមគ្រួសារ បាន​ចូលរួម​ឧបត្ថម្ភ ថវិកា​ចំនួន ២០,០០០,០០០ រៀល ម៉ាស​ចំនួន ៥ កេស និង​ជែ​ល​លាងដៃ​ចំនួន ៥០០ ដប ជូន​ដល់​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​ដើម្បី​ប្រើប្រាស់​ក្នុង​សកម្មភាព​ពិនិត្យ ធ្វើតេស្ត និង​ព្យាបាល​អ្នកជំងឺ Covid-19។ សូម​អរគុណ​ដល់​ប្រមុខ​រាជរដ្ឋាភិបាល សម្តេច​តេ​ជោ សូម​អរគុណ​ដល់​ថ្នាក់ដឹកនាំ​នៃ​ស្ថាប័ន​នានា​ សូម​អរគុណ​ដល់​ក្រុមគ្រូពេទ្យ​ជួរមុខ​ សូម​អរគុណ​ដល់​ស្មារតី​រួបរួម​ក្នុងនាម​ខែ្មរ​តែមួយ»។

លុះដល់​ថ្ងៃទី​៩ ខែធ្នូ ឆ្នាំ​២០២០ លោកជំទាវ​ឧកញ៉ា​អ៊ា​ន សៀវ​ម៉ី ក៏បាន​បរិច្ចាគ​ថវិកា​ចំនួន​១​ម៉ឺន​ដុល្លារ​ជូន​រដ្ឋាភិបាល ដើម្បី​ទិញ​វ៉ាក់សាំង​កូ​វីដ​១៩​ចាក់​ជូន​ប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ ធ្វើ​ឲ្យ​អ្នកគាំទ្រ កាន់តែ​សរសើរ​ចំពោះ​ទឹកចិត្ត​ដ៏​ប្រពៃ​មួយ​នេះ។

លោកជំទាវ​ឧកញ៉ា​ អ៊ា​ន សៀវ​ម៉ី បាន​បង្ហោះ​រូបថត អម​ដោយសារ​បែបនេះ​ថា «“​សាមគ្គី​ខ្មែរ​តែមួយ រួម​កម្លាំង​គ្នា​ទិញ​វ៉ាក់សាំង​ការពារ​កូ​វីដ​-១៩“ ខ្ញុំ អ៊ាន សៀវម៉ី និង ក្រុមគ្រួសារ សូម​ចូលរួម​បរិច្ចាគ​ថវិកា​ចំនួន ១០,០០០ ដុល្លារ (​មួយ​ម៉ឺន​ដុល្លារ​) ជូន​សម្តេច​តេ​ជោ តាមរយៈ​ក្រុមការងារ​យុវជន​ថ្នាក់កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​។ ថវិកា​នេះ​តិចតួច​ស្តួចស្តើង​ក៏​ពិតមែន តែ​ខ្ញុំ​ពិតជា​រីករាយ​រំភើប​ណាស់​ក្នុង​ការ​ចូលរួម​ចំណែក​ជាមួយ​រាជរដ្ឋាភិបាល​យើង»៕

Be the first to comment

Leave a Reply

Your email address will not be published.


*