ព័ត៌មានថ្មីៗ

ឆាយ វីរៈ​យុទ្ធ ឧបត្ថម្ភ​៥​លាន​រៀល​ជូន​សម្ដេច​តេ​ជោ​ដើម្បី​ទិញ​វ៉ាក់សាំង​កូ​វីដ​១៩ ខណៈ​ព្រាប សុវត្ថិ ឧបត្ថម្ភ​រហូតដល់​…

ក្រោយពី​សម្ដេច​តេ​ជោ ប្រមុខ​រាជរដ្ឋាភិបាល​ប្រកាស​ត្រៀម​បម្រុង​ថវិកា​ទិញ​វ៉ាក់សាំង​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​១៩​ដើម្បី​ចាក់​ជូន​ប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ នោះ គេ​សង្កេតឃើញថា មាន​សប្បុរសជន​ជាច្រើន បាន​ចូលរួម​បរិច្ចាគ​វិកា​ជា​បន្តបន្ទាប់​ជូន​សម្ដេច ក្នុងនោះ ​ក៏មាន​តារាចម្រៀង​ផងដែរ​។​ ជាក់ស្ដែង​តារាចម្រៀង​ឆាយ វីរៈ​យុទ្ធ បាន​បង្ហោះ​សារ​ពី​ការចូលរួមចំណែក​រប​ស់​ខ្លួន​ជូន​សម្ដេច​តេ​ជោ​ថា «​ខ្ញុំបាទ ឆាយ វីរ​:​យុទ្ធ និង ភរិយា សែ ចាន់​ឌី ព្រមទាំង​កូនស្រី សូម​គោរព​ឧបត្ថម្ភ​ជូន​សម្តេច​តេ​ជោ ហ៊ុន សែន នូវ​ថវិកា 5,000,000 ៛ ( ប្រាំ​លាន​រៀល ) ដើម្បី​ទិញ​វ៉ាក់សាំង​កូ​វីដ​១៩ ចែកជូន​ប្រជាពលរដ្ឋ​ខ្មែរ​ឥតគិតថ្លៃ​»​។​ ដោយឡែក​កំពូល​តារាចម្រៀង​ព្រាប សុវត្ថិ ក៏បាន​ចូលរួម​បរិច្ចាគ​ផងដែរ ដោយ​ត្រូវបាន​លោក​ហេង ឡុង […]

ព័ត៌មានថ្មីៗ

ញាក់សាច់​! ឧកញ៉ា​អ៊ា​ន សៀវ​ម៉ី ឧបត្ថម្ភ​សម្ភារៈ និង​ថវិកា ជូន​ដល់​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត រហូតដល់​…

លោកជំទាវ​ឧកញ៉ា​អ៊ា​ន សៀវ​ម៉ី ត្រូវបាន​គេ​ស្គាល់​ថា ជា​អ្នកលក់​ផលិតផល​តាម​អន​ឡាញ​ដ៏​មាន​ប្រជាប្រិយភាព​ម្នាក់​ផងដែរ ហើយ​តែងតែ​ចូលរួមចំណែក​ជួយ​សង្គម តាមរយៈ​សកម្មភាព​មនុស្ស​ធម៌​ជាច្រើន​នាពេល​កន្លងមក​។​ ការជួយ​នាពេល​កន្លងមក​នោះ ក៏​ទទួលបាន​ការគាំទ្រ​យ៉ាងច្រើន​ផងដែរ ពី​សំណាក់​អ្នកគាំទ្រ ហើយ​ថ្ងៃនេះ​លោកជំទាវ​ឧកញ៉ា​វ័យក្មេង​រូបនេះ ក៏បាន​ចំណាយ​សម្ភារៈ និង​ថវិកា​ផ្ទាល់ខ្លួន​ក្នុងការ​ចូលរួមចំណែក​ប្រឆាំង​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​១៩ ជាមួយនឹង​មន្ទីរពេទ្យ​សូ​វៀត​ផងដែរ​។​ ជាក់ស្ដែង​លោកជំទាវ​ឧកញ៉ា​វ័យក្មេង ដែលមាន​ដើមកំណើត​ពី​ខេត្តព្រៃវែង​រូបនេះ បាន​បង្ហោះ​រូបភាព អមដោយ​សារ​នៅ​ថ្ងៃទី​៨ ខែធ្នូ ឆ្នាំ​២០២០​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ដូច្នេះ​ថា «​ក្នុងនាម​ខ្មែរ​តែមួយ រួបរួមសាមគ្គី ក្រោម​ការដឹកនាំ​ដ៏​ឈ្លៀសវៃ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាង​ខ្ញុំ អ៊ា​ន សៀវ​ម៉ី និង ក្រុមគ្រួសារ បាន​ចូលរួម​ឧបត្ថម្ភ ថវិកា​ចំនួន ២០,០០០,០០០ រៀល ម៉ាស​ចំនួន ៥ […]

ព័ត៌មានសង្គម

លោក​ប៉ែន ចំ​រ៉ុង បង្ហាញ​ពី​តម្លៃ​វ៉ាក់សាំង​កូ​វីដ​១៩ ស្នើ​ឲ្យ​ពលរដ្ឋ​ចេញ​លុយ​ខ្លួនឯង បើ​មានលទ្ធភាព​

មហាជន​បាន​ជ្រាប​រួចមកហើយ​ថា បណ្ដា​ប្រទេស​មួយចំនួន​បាន​ផលិត​វ៉ាក់សាំង​ប្រឆាំងនឹង​ជំងឺ​១៩ និង​បាន​ដាក់លក់​រួចហើយ ហើយ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ពេល​ទទួលដំណឹង​ខាងលើ ក៏​ប្រកាស​ត្រៀម​បម្រុង​ថវិកា​សម្រាប់​ទិញ​វ៉ក់​សាំង​នេះ ចាក់​ជូន​ប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ​។​ ជា​ជំហាន​ដំបូង សម្ដេច​សម្រេច​ទិញ​ចំនួន​១​លាន​ដូ​ស ដោយ​ចាក់​បាន​មនុស្ស​ចំនួន​៥០​ម៉ឺន​នាក់ ដោយសារ​មនុស្ស​ម្នាក់​ត្រូវ​ចាក់​២​ដង​។ ស្ថិតក្នុង​ស្ថានភាព​ប្រទេស​យើង​កំពុង​ខ្វះខាត​ថវិកា​សម្រាប់​ទិញ​បន្ថែម​នោះ សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ណែនាំ​រដ្ឋមន្ត្រី​ទាំង​២​រូប​អោយ​ពិភាក្សា​ជាមួយ​ដៃគូ​អភិវឌ្ឍន៍​ទាំង​ទ្វេភាគី ទាំង​ពហុភាគី ដើម្បី​ស្វែងរក​ជំនួយ​បន្ថែម​មកជួយ​ដល់​ប្រជាជន​យើង​។​ ដោយ​ឃើញ​ការប្រកាស​របស់​សម្ដេច​តេ​ជោ បែបនេះ គេ​សង្កេតឃើញ សប្បុរស​ជា​បន្តបន្ទាប់​បាន​បរិច្ចាគ​វិកា​ផ្ទាល់ខ្លួន​ក្នុងការ​ចូលរួមចំណែក​ជាមួយ​សម្ដេច​តេ​ជោ ក្នុង​ការទិញ​វ៉ាក់សាំង​ប្រឆាំង​ជំងឺ​ដ៏​កាច​សាហាវ​នេះ​។​ ងាក​មក​លោក​ប៉ែន ចំ​រ៉ុង ក៏បាន​បរិច្ចាគ​ថវិកា​ផ្ទាល់ខ្លួន​តាមរយៈ​ABA​ចំនួន​១០០​ដុល្លារ​ផងដែរ ជាមួយនឹង​ការ​បង្ហោះ​សារ​ថា «​ខ្មែរ​ស្រលាញ់​ខ្មែរ ខ្មែរ​ជួយ​ខ្មែរ ជួយ​តាម​លទ្ធភាព ខ្ញុំ​និង​ក្រុមគ្រួសារ​សូមអោយ​បងប្អូន​ប្រជាជន​ខ្មែរ​យើង​ទាំងអស់​ឈ្នះ​ជំងឺ COVID-19 និង​ទទួលបាន​សុខសន្តិភាព​គ្រប់ៗ​គ្នា​»​។​ ទោះយ៉ាងណា​មុន​ធ្វើការ​បរិច្ចាគ​នេះ លោក​បានបង្ហាញ​ពី​តម្លៃ​វ៉ាក់សាំង​កូ​វីដ​១៩ […]