ព័ត៌មានថ្មីៗ

ពីរោះ​ជាង​មុន​ទៀត​! ហេង វិទូ និង​មិត្ត​ចាស់ គាស់​រំលើង​បទ​ផ្ទុះ​កាលពី​២០​ឆ្នាំមុន មក​ច្រៀង​ឡើងវិញ ឡូយ​កប់​ស៊េរី(មានវីដេអូ)​

បទ​ចម្រៀង​មួយ​បទ មាន​ចំណងជើង​ថា «​ពេល​ដែល​ត្រូវ​បែក​» ជា​បទ​ចម្រៀង​ដ៏​ល្បី និង​ផ្ទុះ​ខ្លាំង​របស់​អតីត​ក្រុម​MSK កាលពី​២០​ឆ្នាំមុន​នោះ ត្រូវ​បាន​លោក​ហេង វិទូ និង​មិត្ត​ចាស់ៗ​របស់​លោក លើក​យក​មក​បកស្រាយ​ឡើងវិញ ពីរោះ​ជាង​មុន ស្ដាប់​ហើយ​នឹកឃើញ​ភ្លាម​កាលពី​ជំនាន់​នោះ។ បទ​នេះ ត្រូវបាន​ច្រៀង​ឡើងវិញ ហើយ​ចេញ​MV​ជា​ផ្លូវការ នៅ​ថ្ងៃ​ទី​៣១ ខែធ្នូ ឆ្នាំ​២០២០ ជា​ថ្ងៃ​ចុងក្រោយ​នៃ​ឆ្នាំនេះ​តែម្ដង ហើយ​មុននឹង​ចេញ​បទ​នេះ​នោះ កាលពី​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០២០ លោក​ហេង វិទូ បាន​បង្ហោះ​រូបភាព​២​សន្លឹក រំលឹក​អនុស្សាវរីយ កាលពី​អតីតកាល ជាមួយ​អតីត​ក្រុម​របស់ខ្លួន ធ្វើ​ឲ្យ​មហាជន​មានការ​ចាប់អារម្មណ៍​ជា​ខ្លាំង ធ្វើការ​ចែករំលែក​ជាប​ន្ត​បន្ទាប់​ទៀតផង។ បទ​នេះ​ផង​ដែរ គ្រាន់តែ​ចេញ​ បាន​រយៈពេល​ប្រមាណ​៥​ម៉ោង​នៅ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​លោក​ហេង វិទូ […]

ព័ត៌មានថ្មីៗ

មានន័យ​ណាស់​! សុខៗ​ស្រាប់តែ លោក​យឹម តា​ស្រង់ ដាក់​ប៉ុន្មាន​ប្រយោគ​ចាក់​ដោត កូនចៅ ដល់​ហើយ

លោក​យឹម តា​ស្រង់ ដែល​បច្ចុប្បន្ន ជា​នាយក​ចាត់ការ​ទូទៅ​ផលិតកម្ម Galaxy Navatra​នោះ បាន​បង្ហោះ​សារ​ប៉ុន្មាន​ប្រយោគ​ពិតជា​មានន័យ ចាក់​ដោត​ខ្លាំងណាស់ ពិសេស​ចំពោះ​កូនចៅ​ក្រោមបង្គាប់ ដែល​មិន​ឲ្យ​តម្លៃ​ចំពោះ​មេ​កើយ ដែល​ផ្ដល់​ប្រាក់ខែ ជូន​ពួកគេ​រាល់​ខែ​នោះ​តែម្ដង​។​ លោក​យឹម តា​ស្រង់ បាន​បង្ហោះ​សារ​នៅ​យប់​កណ្ដាលអធ្រាត្រ​ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ​២០២០​ដូច្នេះ​ថា «​ខ្ញុំ តែងតែ​ប្រាប់​មនុស្ស​ជុំវិញខ្លួន​ខ្ញុំ​ថា​”​សូម​ឲ្យ​តម្លៃ​អ្នក​ដែលមាន​លុយ​ផ្តល់​ប្រាក់ខែ​ឲ្យ​អ្នក​រាល់​ខែ​” ប្រសើរ​ជាង​ផ្តល់​តម្លៃ​ឲ្យ​បុគ្គល​ឬ​ក្រុមហ៊ុន​ផ្សេង​ដែល​យូរៗ​យក​ការងារ​ឲ្យ​អ្នកធ្វើ​ម្តងៗ ។​ខ្ញុំ​ជួយ​អស់​បើ​មាន​បេះដូង​ជាមួយ​ខ្ញុំ​»​។​ ការ​បង្ហោះ​សារ​បែបនេះ គេ​មិនដឹងថា លោក​មាន​ការខឹង ឬ​អន់ចិត្ត ចំពោះ​បុគ្គលិក​ណា​ម្នាក់ ឬ​បុគ្គល​ណាមួយ​នោះឡើយ ខណៈ​លោក​មិនបាន​បញ្ជាក់​បន្ថែមទៀត​ជុំវិញ​រឿងនេះ​ឡើយ​។ ប៉ុន្តែ​បើ​យើង​ក្រឡេក​ទៅ​មើល​បុគ្គលិក​មួយចំនួន​នាពេល​បច្ចុប្បន្ន​វិញ មាន​បុគ្គលិក​ខ្លះ មានការ​ងារ​ក្រៅ​ម៉ោង​បន្ថែម ពីលើ​ការងារ ដែល​ស៊ីប្រាក់ខែ រាល់​ខែ​នោះ​។​ ចំពោះ​សារ​ដ៏​មាន​អត្ថន័យ​របស់លោក​យឹម […]

ព័ត៌មានថ្មីៗ

កប់​! MV​ថ្មី​​របស់​​លោក​ឆាយ វីរៈ​យុទ្ធ គ្រាន់តែ​ឮ​ភ្លេង​ចង់​រាំ​ ខណៈ​អ្នក​ខ្លះ​មើល​ហើយ​ចង់​ខ្យល់​ចាប់​​ទៀត​ផង(មានវីដេអូ)

MV​ថ្មី​បែប​ញាក់​កន្ត្រាក់​អារម្មណ៍​មាន​ចំណងជើង​ថា «​អក្សរ S » ពី​កំពូល​តារាចម្រៀង​លោក​ឆាយ វីរៈ​យុទ្ធ ពិតជា​ធ្វើ​ឲ្យ​អ្នកគាំទ្រ​មួយចំនួន​ទប់​អារម្មណ៍ មិន​សរសើរ មិនបាន​នោះឡើយ ដោយសារតែ​ការសម្ដែង​ក៏បាន​ល្អ ភ្លេង​បុក​សាហាវ ឮ​ភ្លាម ចង់​រាំ​តែម្ដង​។​ MV​បទ​នេះ ដឹកនាំ​សម្តែង ដោយ​: Legan,​និពន្ធ​ទំនុកច្រៀង : Moro, និពន្ធ​បទ​ភ្លេង : Bong Mey , សម្រួល​តន្ត្រី​: ផេ​ន បូ​ទី​, ថត​ដោយ​: Phearin, កាត់ត​រូបភាព​: Legan ហើយ​បានចេញ​ជា​ផ្លូវការ កាលពី​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០២០ […]

ព័ត៌មានថ្មីៗ

កប់​ស៊េរី​! ឧកញ៉ា ឡេង ណា​វ៉ា​ត្រា ទិញ​ឡាន​Lamborghini មួយគ្រឿងទៀត ឲ្យ​ភរិយា ​រហូត​អ្នក​ធ្វើ​កាត​គ្រី​ឆ្ងល់ ​ក៏​និយាយ​ថា…

ឧកញ៉ា ឡេង ណា​វ៉ា​ត្រា ដែល​គេ​ស្គាល់​ស្ទើរ​គ្រប់គ្នា​ថា ជា​អតីត​ពលករ​នៅ​ប្រទេស​កូរ៉េ​នោះ ពេលនេះ កំពុងតែ​កាប់​កប​ឡើង​មុខ​ជំនួញ​ខ្លាំង​ណាស់ ហើយ​គ្រួសារ​របស់​លោក​ក៏​កាន់​តែ​មាន​សុភមង្គល​ផងដែរ។ ស្រប​ពេល ដែលមាន​ភាពជោគជ័យ​លើ​មុខ​ជំនួញ​នេះ ឧកញ៉ា​ឡេង ណា​វ៉ា​ត្រា ក៏​មិន​ភ្លេច​ចំពោះ​ការ​ធ្វើសកម្មភាព​មនុស្ស​ធម៌ ដោយ​ជារឿយៗ​លោក តែងតែ​លេច​មុខ​បរិច្ចាគ​ថវិកា​ផ្ទាល់ខ្លួន ជួយ​ប្រជាពលរដ្ឋ​ជានិច្ច ពេល​មាន​គ្រោះកាច​ណាមួយ​កើតឡើង​នោះ។ ជាក់ស្ដែង ដោយ​គ្រាន់តែ​គិត​ត្រឹម​រយៈពេល​ចុងក្រោយ ពេល​ប្រទេសជាតិ​ជួប​គ្រោះទឹកជំនន់​នោះ លោក​ឧកញ៉ា​ឡេង ណា​វ៉ា​ត្រា បាន​បរិច្ចាគ​ថវិកា ផ្ទាល់ខ្លួន​រហូត​៦០​ម៉ឺន​ដុល្លារ​ឯណោះ ហើយ​ពេលនោះ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ក៏បាន​សរសើរ​ទឹកចិត្ត​មនុស្សធម៌​ដ៏​ធំធេង​របស់លោក​ផងដែរ។ លុះ​ពេល​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ប្រកាស​ត្រៀម​បម្រុង​ថវិកា​ដើម្បី​ទិញ​វ៉ាក់សាំង ចាក់​ជូន​ប្រជាពលរដ្ឋ ដោយ​ឥតគិតថ្លៃ​នោះ លោក​ឧកញ៉ា ឡេង […]

ព័ត៌មានថ្មីៗ

ចាក់​ដោត​! ថ្ងៃ​ចុងក្រោយ​នៃ​ឆ្នាំ​២០២០ ខេ​ម ចេញ​បទ ឈឺចាប់ ស្ដាប់​ហើយ​សេដ​ទាំង​ព្រឹក​

នៅ​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០២០ ជា​ថ្ងៃ​ចុងក្រោយ​នៃ​ឆ្នាំ​២០២០​នោះ តារាចម្រៀង​សំឡេង​ស្អក លោក​ខេម បាន​ចេញ​ចម្រៀង​មួយ​បទ មាន​ចំណងជើង​ថា «​ខូចចិត្ត​ពីរដង​ដោយសារ​មនុស្ស​ដដែល​» ស្ដាប់​ហើយ​សេដ​ទាំង​ព្រឹក​តែម្ដង។ បទ​ចម្រៀង​ជា​ប្រភេទ​LYRIC VIDEO​នេះ និពន្ធ Melody និង​ទំនុកច្រៀង : យឹម តា​ស្រង់​និពន្ធ​បទ​ភ្លេង​: ឃ្លាំង កុម្ភៈ​, ដឹក​សម្តែង ៖ សុង សុខ​ថា​ណុន​ថ​, ត​ដោយ​៖ Judy ហើយ​គិត​ត្រឹម​ម៉ោង​និង​១០​និង​៤០​នាទី​ថ្ងៃ​ដដែល​នេះ មាន​អ្នកទស្សនា​សរុប​ជាង​២​ម៉ឺន​ដង ជាមួយ​នឹង​ការ​ចុច​មេដៃ​ពេញចិត្ត​ជាង​២​ពាន់ , មិន​ពេញចិត្ត​៥០ និង​បញ្ចេញមតិ​ជាង​២០០។ តាមរយៈ​បទ​ចម្រៀង​ដ៏​សោកសៅ​ខាង​លើ​នេះ អ្នកគាំទ្រ បាន​ចូលរួម​មតិ​វាយតម្លៃ​តាម​ការយល់ឃើញ​របស់​ពួកគេ​ដូច្នេះ​ថា […]

ព័ត៌មានថ្មីៗ

រ៉ូ​ស ចង់​ប្ដូរ​រថយន្ត ស្រាប់តែ​បុរស​ម្នាក់​ចូល​ខំ​មិន ធ្វើ​ឲ្យ​រ៉ូ​ស​ក្ដៅស្លឹកត្រចៀក​ ឈ្លោះ​គ្នា​ផ្អើល​បណ្ដាញសង្គម

ពេល​មានឈ្មោះ​បោះ​សំឡេង នៅលើ​បណ្ដាញ​សង្គម​នោះ បានធ្វើ​ឲ្យ​តារា​សម្ដែង អាណា​រ៉ូ​ស មាន​ទីផ្សារ​ខ្លាំងណាស់ ដោយ​គេ​ហៅ​ថត​ម្តងៗ តម្លៃ​ខ្លួន ចាប់ពី 500$ ឡើងទៅ ថត​ពាណិជ្ជកម្ម កន្លះ​ថ្ងៃ​1000$ និង​ថត​ស្ព​ត​ផ្ទះល្វែង 3000$​។ ដោយសារ​យីអ៊ុន​ឡើង​​​​ស្រឺតៗ ធ្វើ​ឲ្យ​តារា​សម្ដែង ដែល​ចូលចិត្ត​ហូប​សាលាដ​រូបនេះ ចាប់ផ្ដើម​ធ្វើការ​កែស​ម្ភ​ស្ស រហូត​ត្រូវបាន​អ្នកគាំទ្រ ថា ស្អាត​ដូច​តុក្កតា ជប៉ុន​ទៀតផង ហើយ​ខ្លួនឯង​ក៏​ទទួលស្គាល់ តាម​ការហៅ​របស់​អ្នកគាំទ្រ​នោះ​ផងដែរ​។​ ក្រៅពី​ការ​កែ​សម្ផស្ស​នោះ តារា​សម្ដែង ដែល​វិវឌ្ឍ​ខ្លួន​ជា​តារា​ចម្រៀង​រូបនេះ ក៏​ចាប់ផ្ដើម​បង្ហាញ​ពី​ស៊ីវិល័យ​របស់​ខ្លួន​ជា​ញឹកញាប់​នៅ​លើ​បណ្ដាញ​សង្គម​ទីក​តុ​ក ក៏ដូចជា​ហ្វេ​ស​ប៊ុ​ក ហើយ​កាលពី​ពេល​ថ្មីៗ​នេះ រ៉ូ​ស​ថែមទាំង​ចង់​ប្ដូរ​រថយន្ត​របស់​ខ្លួន​ថែម​ទៀត​ផង។ រ៉ូ​ស ប​​ង្ហោះ​សារ បង្ហាញ​ពី​គម្រោង​របស់​ខ្លួន​ចំពោះ​ការទិញ​រថយន្ត​ថ្មី កាលពី​ថ្ងៃទី​២៩ […]

ព័ត៌មានថ្មីៗ

អស់​និយាយ​! បទ «​រាំ​រាំ​រាំ Rom Rom Rom»​របស់​មាស សុខ​សោភា ភ្លេង​ឡើង​សាហាវ Mv​ឡើង​កប់ រហូតដល់​អ្នកខ្លះ​ថា មានតែ​១​នៅ​កម្ពុជា​(មានវីដេអូ)

MV​បទ​ចម្រៀង​មួយ​បទ​របស់​កំពូល​តារា​ចម្រៀង​មាស សុខ​សោភា មាន​ចំណងជើង​ថា «​រាំ​រាំ​រាំ Rom Rom Rom» ត្រូវ​បាន​អ្នកគាំទ្រ លើក​សរសើរ​ស្ទើរ​គ្រប់គ្នា ពិសេស​ទៅ​ល​លើ​ទឹកដម​សំឡេង បទ​ភ្លេង​សាហាវ ហើយ​MV​មិនបាច់​និយាយ​នោះទេ ឡើង​កប់​តែម្ដង​។​ បទ​ចម្រៀង​នេះ បានចេញ​ជា​MV​នៅលើ​ឆា​នែ​ល «Camtrax Music» កាលពី​ថ្ងៃទី​២៦ ខែធ្នូ ឆ្នាំ​២០២០ ហើយ​គិត​មកទល់នឹង​ល្ងាច​ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ​២០២០​នេះ មាន​អ្នកទស្សនា​សរុប​ចំនួន​ជិត​៥​ម៉ឺន​ដង ជាមួយនឹង​ការ​ចុច​មេដៃ​ពេញចិត្ត​ចំនួន​ជាង​៣​ពាន់ មិន​ពេញ​ចិត្ត​២១ បញ្ចេញមតិ​ជាង​៣០០​។​ ក្នុងចំណោម​ការ​បញ្ចេញ​មតិ​ជាង​៣០០​នោះ ពួកគេ បាន​លើក​សរសើរ​ស្រដៀង​គ្នា​ដូច្នេះ​ថា «​វ៉ា​វ​ឡូយ​ណាស់​ភ្លេង​ឡើង​សាហាវ MV ឡើង​កប់​តែម្ដង​.., ដឹង​និយាយ​ថា​ម៉េច​ទេ ដឹង​ត្រឹម​ថា​ឲ្យ​100​ពិន្ទុ​សំខាន់​មាន​ទង់ជាតិ​ខ្មែរ​ឡើង​ឡូយ​, […]

ព័ត៌មានថ្មីៗ

មិនធម្មតា! កំពុងតែ​Live​ច្រៀង​សុខៗ ស្រាប់តែ​សម្តេច​តេ​ជោ​ចូល ខំ​មិន​, ខាន់ ជេ​ម​ស៌ រំភើប​ពេក​រហូត​ហូរ​ទឹកភ្នែក​…(​មាន​វីដេអូ​)

ការ​ឡាយ​វីដេអូ ច្រៀង​លក់​ផលិតផល វា​ជា​រឿង​ធម្មតា​សម្រាប់​តារាចម្រៀង​ខាន់ ជេ​ម​ស៍ និង​វីរៈ​និច្ច ជា​ក្មួយ​របស់លោក​ទៅហើយ ដោយ​ពួកគេ តែងតែ​ធ្វើបែបនេះ រាល់​ការលក់​ផលិតផល​ម្ដងៗ តែ​លើក​នេះ ពេល​កំពុង​ច្រៀង​នោះ ស្រាប់តែ​សម្ដេច​តេ​ជោ ចូលមក​ខំ​មិន ធ្វើ​ឲ្យ​លោក​រំភើប​ពេក​រហូត​ហូរ​ទឹកភ្នែក។ ពេល​លោក​កំពុង​ច្រៀង​កាលពីយប់ថ្ងៃទី២៩ ខែធ្នូនោះ ស្រាប់តែ​សម្ដេច​អគ្គ​មហាសេនាបតី​តេ​ជោ ហ៊ុន សែន ចូល​មក​ខំ​មិន​ថា «​ជូនពរ​កូន​មាន​ជោគ​ជ័យ​» ព្រមទាំង ស៊ែរ វីដេអូ​នោះ​បន្ត​ទៀតផង​។ គ្រាន់តែ​ឈ្ងោក​មើល​ទូរ​សព្ទ​ឃើញ​ខំ​មិន និង​ស៊ែរ​ភ្លាម ស្រាប់តែ​លោក​ខាន់ ជេ​ម​ស៍ និង​វីរៈ​និច្ច រំភើប​ខ្លាំងណាស់ ក៏​លើកដៃ​សំពះ​សម្ដេច​តេ​ជោ និង​គោរព​ជូនពរ​សម្ដេច តាម​ការ​ឡាយ​នោះ​ផងដែរ​។​ ក្រោយមក​លោក​ខាន់ ជេ​ម​ស៍ […]

ព័ត៌មានថ្មីៗ

អាជ្ញាធរ ថាមិនបានបា​​ញ់ស.ម្លាប់សត្វស្វាទេ គឺបា​ញ់ឲ្យសន្លប់ តែវាធ្លាក់ពីលើចុងឈើខ្លួនឯង

បន្ទាប់ពីមាន ការភ្ញាក់ផ្អើល បង្ហោះតាម បណ្ដាញសង្គមហ្វេសប៊ុកថា មន្ត្រីអប្សរា និងរដ្ឋបាលព្រៃឈើ បា.ញ់.សត្វស្វាចំនួន ២ក្បាល ពីចុងឈើ ហើយធ្លាក់ មកលើថ្ម បណ្ដាល.ឲ្យងា.ប់ ធ្វើឲ្យមានការរិះគន់.យ៉ាងខ្លាំងទៅ.លើ មន្ត្រីដែល.បានចុះទៅ អនុវត្ត ប្រមូលសត្វស្វា នៅតំបន់ឧទ្យាន្តអង្គរ ដោយលើកឡើងថា សត្វស្វាទាំងនេះ កាច ធ្វើឲ្យ ប៉ះពាល់ ដល់ភ្ញៀវទេសចរណ៍។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ករណីនេះ អ្នកនាំពាក្យអាជ្ញាធរជាតិ អប្សរា លោកឡុង កុសល បានធ្វើការបដិសេធ ថា មិនមានបា.ញ់សត្វស្វា ឲ្យងា.ប់នោះទេ គឺមន្ត្រីជំនាញរដ្ឋបាល.ព្រៃឈើ បា.ញ់.ឲ្យសន្ល.ប់តែប៉ុណ្ណោះ។ សំឡេងអ្នកនាំពាក្យ.អាជ្ញាធរជាតិអប្សរា […]

ព័ត៌មានថ្មីៗ

Wow! មួយ​បទ​នេះ របស់​លោក​ព្រាប សុវត្ថិ ធ្វើ​ឲ្យ​អ្នកគាំទ្រ​ខ្លះ ហៅ​លោក​ថា កន្លង់​ក្រេប​គ្រប់​ផ្កា ព្រោះតែ​…(មានវីដេអូ)

ក្រោយ​ពីបទ​ចម្រៀង​«​កូនក្មេង​នឹក​មនុស្ស​ចាស់​» របស់​តារាចម្រៀង​វ័យក្មេង​តន់ ចន្ទ​សី​ម៉ា ទទួល​បាន​ការគាំទ្រ​ច្រើន ដោយ​ចេញ​ជា​LYRIC VIDEO​រយៈពេល​២​សប្ដាហ៍ មាន​អ្នកទស្សនា​រហូតដល់​៣​លាន​ដងនោះ ទីបំផុត​Version​ប្រុស​នៃ​បទ​នេះ បាន​ចេញ​ជា​ផ្លូវការ​ហើយ។ Version​ប្រុស​ច្រៀង​ដោយ​កំពូល​តារា​ចម្រៀង​ព្រាប សុវត្ថិ មាន​ចំណងជើង​ថា «​មនុស្ស​ចាស់​នឹក​កូនក្មេង​» ចេញ​ជា​LYRIC VIDEO​ផ្លូវការ កាលពី​ព្រឹក​ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ​២០២០ ដោយ​គិត​ត្រឹម​ម៉ោង​១០​និង​៣០​នាទី​ ចេញ​ប្រហែល​៣​ម៉ោង​ប៉ុណ្ណោះ មាន​អ្នកទស្សនា​៥​ម៉ឺន​ដង​បាត់ទៅហើយ។ ពេល​ចេញ​ដំបូង​ច្រៀង​ដោយ​តន់ ចន្ទ​សី​ម៉ា​នោះ បទ​នេះ ​ធ្វើ​ឲ្យ​អ្នកគាំទ្រ ដែល​ត្រូវ​នឹង​សាច់រឿង​របស់​ពួកគេ ពេញចិត្ត​ខ្លាំងណាស់ លុះ​ចេញ​ជា​បទ​ប្រុស​ទៀត​នោះ រឹតតែ​ធ្វើ​ឲ្យ​ពួកគេ​កាន់តែ​ពេញចិត្ត​ថែមទៀត រហូត​អ្នកខ្លះ​ស្ដាប់​បណ្ដើរ​លួច​ញញឹម​ម្នាក់ឯង​បណ្ដើរ ហើយ​ហៅ​លោក​ថា​ជា​ផ្កា​រីក​គ្រប់​រដូវ​ទៀត​ផង។ ជាក់ស្ដែង​ពួកគេ បាន​បញ្ចេញមតិ​ដូច្នេះ​ថា «​ត្រចៀក​ស្តាប់​មាត់​កំពុង​ញញឹម​, ត្រចៀក​ស្តាប់​ទឹកមុខ​ញញឹម​បែប​មាន​ក្តី​សុខ​រក​ពាក្យ​និយាយ​ឲ្យ​ត្រូវ​មិន​ឃើញ​ព្រោះ​អី​វា​រំភើប​ខ្លាំងៗ​។ […]