
សម្តេចតេជោបានស្នើឱ្យលោកជំទាវ ឱ វ៉ាន់ឌីន និងឯកឧត្តម ឃួន ស្រេង រៀបចំចាក់វ៉ាក់សាំងជាបន្ទាន់ដល់អ្នក…(វីដេអូ)
យោងតាមសារសំឡេងពិសេសរបស់សម្តេចតេជោ បានឱ្យដឹងថា ដោយសារតែភ្នំពេញបានក្លាយជាទីកន្លែងដែលប្រឈមខ្ពស់ក្នុងការរីករាលកូវីដសម្តេចតេជោក៏បានស្នើឱ្យលោកជំទាវ ឱ វ៉ាន់ឌីន និងឯកឧត្តម ឃួន ស្រេង រៀបចំជាបន្ទាន់ទៅលើការចាក់វ៉ាកសាំងសម្រាប់ អ្នកលក់ត្រី បន្លែសាច់ នៅតាមទីផ្សារ និងអ្នករកស៊ីក្រៅប្រព័ន្ធដែលអាចនឹងទទួលរងការឆ្លងងាយនៅតាមទីផ្សារ ដូចដែលអ្វីដែលបានធ្វើជាមួយកម្មករនៃក្រុមហ៊ុនស៊ិនទ្រីផងដែរ ហើយក្នុងនោះ អ្នកកង់បី អ្នកបើកតាក់ស៊ី និងអ្នកដឹកជញ្ជូនអាហារក៏ត្រូវតែទទួលបានការចាក់វ៉ាកសាំងផងដែរ ដែលក្នុងនោះសម្តេចតេជោបានបញ្ជាឱ្យប្រើប្រាស់ វ៉ាក់សាំង Sinofarm ដើម្បីចាក់ជូនដល់បុគ្គលខាងលើ ដោយសារតែវ៉ាក់សាំងនេះមានគំលាតចាក់ឆាប់រហ័សផងដែរ។ ប្រភព ទូរទស្សន៍ជាតិកម្ពុជា ទទក – TVK