
Facebook និង Google គ្រោងសាងសង់ខ្សែកាបក្រោមសមុទ្រ ពីសហរដ្ឋអាមេរិក មកប្រទេសអាស៊ានមានដូចជា …
ក្រុមហ៊ុន Facebook និង Google គ្រោងសាងសង់ខ្សែកាបក្រោមសមុទ្រពីសហរដ្ឋអាមេរិក ភ្ជាប់ទៅកាន់ប្រទេសពីរក្នុងអាស៊ានចំនួនពីរវិញដោយសារគម្រោងខ្សែកាបភ្ជាប់ទៅទីក្រុងហុងកុង ត្រូវបានលុបចោលដោយបញ្ហាសន្តិសុខជាតិ។ បន្ទាប់ពីបានលុបចោលគម្រោងខ្សែកាបក្រោមសមុទ្រដែលតភ្ជាប់សហរដ្ឋអាមេរិកជាមួយហុងកុងដោយសារសម្ពាធពីរដ្ឋាភិបាលសហរដ្ឋអាមេរិក ក្រុមហ៊ុន Facebook និងក្រុមហ៊ុន Google ឥឡូវនេះ បានឲ្យដឹងថា ពួកគេនឹងតខ្សែកាបស្រដៀងគ្នានេះជាមួយប្រទេសសិង្ហបុរី និងឥណ្ឌូណេស៊ីវិញ។ លោក Kevin Salvadori អនុប្រធានបណ្តាញវិនិយោគនៃក្រុមហ៊ុន Facebook បានប្រាប់សារព័ត៌មាន Reuters ថា៖ «ខ្សែកាបឈ្មោះ Echo និងខ្សែកាប Bifrost គឺជាខ្សែពីរដំបូងគេដែលនឹងរត់កាត់ផ្លូវចម្រុះថ្មីមួយតាមសមុទ្រ Java ហើយពួកគេនឹងបង្កើន សមត្ថភាពក្រោមផ្ទៃសមុទ្រទាំងអស់ក្នុងតំបន់អន្តរប៉ាស៊ីហ្វិកប្រហែល៧០ភាគរយ»។ លោក […]