ព័ត៌មានថ្មីៗ

បុរសដែលជល់ដបស្រាហើយបើកបរ មានការរិះគន់ពេញហ្វេកបុក និង​ តិតតុក បានចេញមុខសុំទោសដោយលើកហេតុផលថា…(មានវីដេអូ)

ប្រិយមិត្តជាច្រើនបានជ្រាបហើយថា ប៉ុន្មានថ្ងៃនេះ មានបុរសពីរបានជិះឡានទំនើប ជល់ដបស្រាបង្ហោះនៅលើបណ្តាញសង្គមTitok ដែលធ្វើឲ្យមហាជនបានរិះគន់យ៉ាងច្រើនដោយសារទង្វើនេះប៉ះពាល់ដល់បំរាមគោរចររបស់ រដ្ឋាភិបាល។ក្រោយមានគេបង្ហោះវីដេអូរិះគន់ខ្លួន ស្រាប់ម្ចាស់វីដេអូចេញមុខបដិសេធថា“ ខ្ញុំឈ្មោះ ពិន នាត ភេទប្រុស អាយុ28 ឆ្នាំ សូមធ្វើការបកស្រាយចំពោះវីដេអូខាងក្រោមនេះ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយខ្ញុំបាទបានឃើញ Page ក៏ដូចជាម្ចាស់ អាខោន Facebook មួយចំនួនបានយកវីដេអូនេះទៅផុសជាសាធារណៈកាលពីល្ងាចថ្ងៃទី20.04.2021 ដោយវីដេអូមួយនេះជាវីដេអូចាស់នោះទេ ហើយខ្ញុំបាទក៏មិនបានផុសក្នុង Acc facebook ខ្ញុំផ្ទាល់នោះដែរ ខ្ញុំបាទគ្មានគោលបំណងផ្គឺនរដ្ឋាភិបាលនោះទេ សូមបងប្អូនកុំយល់ច្រឡំលើខ្ញុំទាំងពីរនាក់អី នេះជាវីដេអូចាស់ដែលផុសក្នុង acc tiktok តាំងពីថ្ងៃទី11.04.2021 មកម្លេះ។ សូមអរគុណបងប្អូនទាំងអស់គ្នាថ្ងែស្អែកខ្ញុំនិងទៅចូលខ្លួនទៅដោះស្រាតាមផ្លូវច្បាប់។ […]