
ក្រោយផ្ទុះរឿងរ៉ាវក្តៅគគុកមក ឧត្ដមសេនីយ៍ ទី ចំរើនកុសល បានចោទជាសំនួរនៃមាត្រាទី៣៣ថា…
ប្រជាពលរដ្ឋនៅជិតកន្លែងកើតហេតុ បានឲ្យដឹងថា ដោយសារមានទំនាស់គ្នានៃក្រុមក្មេងស្ទាវ បានវាយគ្នានៅខាងមុខធនាគារ ABA ទើបសន្តិសុខជាអ្នកយាម ហាមឃាត់ក្រុមជនទំនើងទាំងនោះ តែពួកគេនៅតែមិនស្តាប់ ថែមទាំងខឹ.ងសម្បារសន្តិសុខ រហូតរត់ទៅយកកាំ.បិត ចង់ចា.ក់សន្តិសុខ ទើបបណ្តាលឱ្យសន្តិសុខដកកាំ.ភ្លើងបា.ញ់តែម្តង។ ក្រោយរឿងនេះកើតឡើង វាបានក្លាយជាប្រធានបទយ៉ាងក្ដៅគគុកពីសំណាក់មហាជន រហូតមានបុគ្គលល្បីៗមួយចំនួនលើកជាសំណួរ និងហេតុផល ជាមួយនឹងការបង្ហាញក្ដីសង្ឃឹមផងដែរ។ជាក់ស្ដែងលោកផែង វណ្ណៈ បានបញ្ចេញយោបល់ជាមួយនឹងការបង្ហាញក្ដីសង្ឃឹមថា «កំហុសដោយអចេតនាបែបនេះ ប្អូនកុំអស់សង្ឃឹម ស៊ូ ស៊ូ ឡើង បងប្អូនប្រជាពលរដ្ឋគោរពស្រលាញ់ គាំទ្រប្អូនច្រើនណាស់។ បងមិនមែនជាអ្នកមានទេ តែពេលឃើញប្អូនស្ថិតក្នុងកាលៈទេសៈដ៏លំបាកនេះ បងសូមចូលរួមឧបត្ថម្ភ ១លានរៀលដល់ប្អូនតាមរយៈលោកអធិការខណ្ឌសែនសុខ។ សូមជូនពរប្អូនជួបតែសំណាងល្អ ហើយសង្ឃឹមថា មន្ត្រីអនុវត្តន៍ច្បាប់ […]