ព័ត៌មានថ្មីៗ

មហាជន​ កំពុង​ផ្ទុះ​ការ​សង្ស័យ ក្រោយ​ភរិយា​ឧកញ៉ា​ឌួង ឆាយ ប្រកាស​លែងលះ​គ្នា(មានវីដេអូ)

ប្រិយមិត្ត បាន​ជ្រាប​រួចមកហើយ​ថា លោក​ឧកញ៉ា​ឌួង ឆាយ និង​ភរិយា តែងតែ​បង្ហាញ​ភាព​ផ្អែមល្ហែម​ជាមួយគ្នា ប៉ុន្តែ​សុខ​ៗ​ម្សិលមិញ​នេះ ស្រាប់តែ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ភរិយា​របស់​លោក​បែរជា​ប្រកាស​ដំណឹង​លែងលះ​គ្នា​ជាមួយ​លោក​យ៉ាង​ភ្ញាក់ផ្អើល​តែម្ដង​។​ ទំព័រ​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ​«Deth Malina ដេ​ត ម៉ាលី​ណា​» បាន​បង្ហោះ​រូបភាព អមដោយ​សារ​យ៉ាង​ភ្ញាក់ផ្អើល​បែបនេះ​ថា «​សូម​ពូ​មីង​បងប្អូន​ទាំងអស់គ្នា​ជួយ​ទទួល​ដឹងលឺ ចាប់ពី​ថ្ងៃនេះ​តទៅ​នាង​ខ្ញុំ​និង​ឌួង ឆាយ បាន​ព្រមព្រៀង​លែងលះគ្នា​រួចរាល់​ហើយ​អញ្ចឹង​ចាប់ពីពេលនេះ​តទៅ​អ្វីដែល​ពាក់ព័ន្ធ​និង ឌួង ឆាយ​ហើយ​និង​គ្រួសារ​គាត់​គឺ​ពុំមាន​ពាក់ព័ន្ធ​និង​នាង​ខ្ញុំ​ត​ទៀត​ទេ​សូម​អរគុណ​ 13.12.2020 Deth Malina»​។​ ក្រោយពី​មានការ​ប្រកាស​បែបនេះ អ្នកគាំទ្រ​ជាច្រើន កំពុង​កើតជា​ចម្ងល់​ថា​តើ​រឿងនេះ​ពិត ឬ​យ៉ាងណា ខណៈ​មតិ​មួយចំនួនទៀត បាន​សន្និដ្ឋានថា គណនី​ហ្វេ​ស​ប៊ុ​ក​របស់​ភរិយា​លោក​ឧកញ៉ា​ត្រូវបាន​គេ​ហែក​យក ដោយ​គណនី​នោះ​មាន​កាន់​ទាំង​ផេ​កលោក​ឧកញ៉ា និង​ភរិយា​តែម្ដង​។ ​ចំណែក​មតិ​ខ្លះទៀត​​ថា អាចជា​រឿង​ពិត ដោយសារតែ​បណ្ដាញ​សង្គម​អ៊ី​ន​ស្ដា​ក្រាម […]

ព័ត៌មានថ្មីៗ

ថៃត្រៀមចែកវ៉ាក់សាំងដល់ប្រទេសជិតខាងចំនួន៤ ក្នុងនោះរួមមានកម្ពុជាផងដែរ

កាលពីពេលថ្មីៗកន្លងទៅនេះ រាជរដ្ឋាភិបាលថៃ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ដែលថៃត្រូវចំណាយទឹកប្រាក់ប្រមាណ ៦ ពាន់លានបាត ដើម្បីទិញវ៉ាក់សាំងបង្ការជំងឺឆ្លងកូវីដ១៩ AstraZeneca / Oxford របស់ប្រទេសអង់គ្លេស ចំនួន ២៦ លានដូស សម្រាប់ចាក់ការពារដល់ប្រជាជនរបស់ខ្លួនចំនួន១៣លាននាក់។ ក្រោយពីកុម្ម៉ង់ទិញវ៉ាក់សាំងពីអង់គ្លេសរួចមក កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២០កន្លងទៅនេះ នាយកដ្ឋានត្រួតពិនិត្យជំងឺនៃប្រទេសថៃ ហៅកាត់ថា (DDC) បានបង្ហើបពីគ្រោងនឹងចាប់ផ្តើមចាក់វ៉ាក់សាំងកូវីដ១៩ ដល់ប្រជាជនរបស់ខ្លួន នៅក្នុងខែឧសភា ឆ្នាំ២០២១ ខាងមុខនេះ។ ទន្ទឹមនឹងគម្រោងចាក់វ៉ាក់សាំងជូនពលរដ្ឋនោះ កាលពីថ្ងៃពុធ ទី០៩ ខែវិច្ឆិកា ថ្មីៗនេះ លោក ប្រាយុធ ចានអូចា […]

ព័ត៌មានថ្មីៗ

លេសទាំង ៣យ៉ាងគួរបោះបង់បើមិនចង់ជាប់បំណុលអស់មួយជីវិត!

​​​មនុស្សភាគច្រើនកំពុងតែឈឺក្បាលរឿងជំពាក់បំណុលគេ ហើយបំណុលត្រូវបានគេបែងចែកជាពីរ គឺបំណុលល្អ និងបំណុលអាក្រក់។ ក្នុងនោះដែរបំណុលល្អគឺយើងខ្ចីលុយពីធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ យកមកពង្រីកមុខរបរ ឬបង្កើតមុខរបរ ដើម្បីបង្កើនប្រាក់ប្រភពចំណូល។ ចំណែកឯបំណុលអាក្រក់ គឺយើងខ្ចីលុយពីធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងអ្នកចងការក្រៅប្រព័ន្ធមកមិនយកទៅបង្កើតជាចំណូលទេ ប៉ុន្តែយកទៅបង្កើតបំណុលថែមទៀត។ ថ្ងៃនេះ Business Cambodia ​នឹងបញ្ហាឱ្យអ្នកទាំងអស់គ្នាដឹងថា បើអ្នកបៀមជាប់លេស ៣យ៉ាងនេះក្នុងខ្លួន នោះអ្នកមិនអាចងើបមុខគេចពីបំណុលអស់មួយជីវិតមានដូចខាងក្រោម៖ ១. គង់តែ​សង​ទេ​៖ នៅពេលដែលអ្នកទាំងគ្នាមិនមានភាពច្បាស់លាស់ និងគ្មានផែនការសម្រាប់ទូទាត់បំណុល ទាំងដឹង ហើយត្រូវសងបំណុលគេ ដោយមិនមានការព្រួយបារម្ភ និងខ្វល់ខ្វាយពីវានោះទេ​។ ហើយគិតថាចាំសងពេលមានលុយសងពេលនោះ អ្នក​នឹង​នៅ​តែ​ត្រាំត្រែង​ជា​បំណុល​គ្មាន​ថ្ងៃ​ដក​ខ្លួន​រួច​​ឡើយ​​។ ២. បំណុល​ច្រើន​ពេក៖ មនុស្សមួយចំនួនធំឱ្យតែជំពាក់បំណុលគេច្រើនពេក ឬជំពាក់បំណុលគេវ័ណ្ឌកធ្វើឱ្យពួកគាត់បាក់ទឹកចិត្ត […]

ព័ត៌មានថ្មីៗ

រំភើបណាស់! ព្រឹកថ្ងៃទី១៤ ឆ្នូនេះ​ ពុំមានអ្នកឆ្លងថ្មីទេ ហើយក៏ជាថ្ងៃល្អមានអ្នកជំងឺ ២នាក់ជាសះស្បើយ

តាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលដែលបានបញ្ជាក់នៅព្រឹកថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ២០២០ នេះថា កម្ពុជាមិនមានរកឃើញករណីឆ្លងថ្មីឡើយ ទាំងករណីពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា និង នាំចូល ប៉ុន្តែអ្វីដែលគួរឱ្យកត់សម្គាល់គឺមានអ្នកជាសះស្បើយចំនួន ២ នាក់ ។ ទោះបីមិនមានករណីថ្មីនៅថ្ងៃនេះ ប៉ុន្តែក្រសួងនៅតែមានការយកចិត្តទុកដាក់ និង ធ្វើតេស្តជាបន្តចំពោះអ្នកពាក់ព័ន្ធក្នុងព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា និង ដាក់ចេញវិធានការទប់ស្កាត់នានាដដែល ដើម្បីបញ្ចៀសកុំឱ្យការឆ្លងរីករាលដាលកាន់តែធំ ។ សម្រាប់អ្នកជំងឺជាសះស្បើយ ២ រូបមាន ស្រ្តីជនជាតិខ្មែរអាយុ ៣៥ ឆ្នាំ មានអាសយដ្ឋាននៅក្រុកទឹកឈូ ខេត្តកំពត ដែលមកពីប្រទេសចិន […]

ព័ត៌មានថ្មីៗ

រំភើបជំនួស! ពិការភ្នែកមកប្រលងច្រៀង ស្រាប់តែចែ ដាណា មិនត្រឹមតែជួយលុយហើយ នៅអោយប្អូន….(មានវីដេអូ)

ប្រិយមិត្តពិតជាស្គាល់ហើយ បងស្រី ដាណា ដែលជាថៅកែហាងពេជ្រដ៍ល្បី ហើយគាត់ក៍ជាបុគ្គលមនុស្សធម៌មួយរូបក្នុងសង្គម។ ដោយឡែក កាលពីម្សិលមិញនេះ បងស្រី បានផ្តល់ការលើកទឹកចិត្តចំពោះបេក្ខនារីពិការភ្នែកមួយរូប ដែលប្អូនស្រីបានធ្លាក់ក្នុងវគ្គជម្រុះលើកទី២ ដោយក្នុងនោះលោកស្រី ទ្រី ដាណា បានផ្តល់ជាទឹកប្រាក់ចំនួន 500 ដុល្លារ ព្រមទាំងមានជាពាក្យពេចន៍ផ្តល់ជាកំលាំងចិត្តជូនដល់ប្អូនស្រីអោយបន្តការខិតខំប្រឹងប្រែជាបន្តទៀតផងដែរ៕ សូមទស្សនាវីដេអូខាងក្រោម៖

ព័ត៌មានថ្មីៗ

ដោយអាណិតអ៊ុំប្រុសពេក បងស្រី ដាណា បានផ្ដល់ថវិកាជូនគាត់ដល់ទៅ…

បើតាមគណនីរបស់បងស្រី ដាណា បានបង្ហោះលើបណ្តាញសង្គមបង្ហាញពី អ៊ំប្រុសម្នាក់ ដែលរងគ្រោះដោយសារផ្ទុះធុងហ្គាស ដែលកំពុងសម្រាក់នៅមន្ទីរពេទ្យ។ បើតាមគណនីបងស្រីបានបង្ហោះថា៖ “ខ្លោចចិត្ត😢😢😢 អ៊ំប្រុសម្នាក់នេះ រងរបួសដោយផ្ទុះហ្គាស កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ រលាកពេញខ្លួន មិនដឹងថាឈឺចាប់យ៉ាងណាទេ។ នាងខ្ញុំកំពុងរវល់នៅខេត្ត តែឱ្យក្រុមការងារនាំយកថវិកា 1000$ ទៅជួយព្យាបាលគាត់ភ្លាមៗ សង្ឃឹមបានធូរស្រាលឡើងវិញឆាប់ៗ🙏🙏🙏 អរគុណតំណាង NNP ទាំងអស់គ្នា ដែលរួមសាមគ្គីជួយគាត់🙏”៕

ព័ត៌មានថ្មីៗ

ពុទ្ធោអើយ! ស្ដាប់ការបកស្រាយរបស់គាត់បន្ដិចទៅ គាត់ក៏ជាជនរងគ្រោះពីព្រឹត្ដិការណ៍សហគមន៍ ២៨វិច្ឆិកាដែល…

នាព្រឹកថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ ២០២០ នេះ អ្នកជំងឺជាជនរងគ្រោះក្នុងព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា ម្នាក់ឈ្មោះ អៀម ធីតា ដែលក្រសួងបានប្រកាសរកឃើញឆ្លងកូវីដ ១៩ កាលពីថ្ងៃទី ៧ ខែធ្នូកន្លងទៅនេះ បានបង្ហោះសារយ៉ាងវែងអន្លាយមួយលើបណ្តាញសង្គមហ្វេសប៊ុក ដោយក្នុងសារនោះអ្នកជំងឺខាងលើបានរៀបរាប់បញ្ជាក់ហេតុការណ៍ និង បានទាត់ចោលព័ត៌មានមួយចំនួន ដែលចុះមិនពិតពីនាង ក្នុងនោះដែរអ្នកជំងឺខាងលើក៏បានសូមអភ័យទោសផងដែរ ចំពោះអ្នកពាក់ព័ន្ធរូបគេ ព្រោះរូបគេមិនមានបំណងធ្វើឱ្យមានការរីករាលដាលនោះទេ ។ ខាងក្រោមនេះគឺជាសារទាំងស្រុងរបស់អ្នកជំងឺកូវីដ ១៩ ឈនមោះ អៀម ធីតា សូមអានដូចតទៅ ៖ “នាងខ្ញុំ អៀម […]

ព័ត៌មានថ្មីៗ

ផ្អើលទៀតហើយ! ដោយភរិយាលោកឧកញ៉ា​ ឌួ​ង ឆា​យ ប្រកា​សរឿ​ងលែ​ងលះ​គ្នា នៅមុ​នេះបន្ដិ​ច!

នៅថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ២០២០ នេះ អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក មានការចាប់អារម្មណ៍ខ្លាំងបំផុត ក្រោយភរិយាជាទីស្រឡាញ់របស់ លោក ឧកញ៉ា ឌួង ឆាយ បានប្រកាសជាសាធារណៈទាក់ទងនឹងរឿងលែងលះ។ យោងតាមគណនីហ្វេសប៊ុកផ្លូវការរបស់លោកជំទាវ ដេត ម៉ាលីណា ដែលជាភរិយាលោកឧកញ៉ា ដួង ឆាយ បានបង្ហោះសារមួយរៀបរាប់ថា «សូមពូមីងបងប្អូនទាំងអស់គ្នាជួយទទួលដឹងឮ ចាប់ពីថ្ងៃនេះតទៅនាងខ្ញុំ និង ឌួង ឆាយ បានព្រមព្រៀងលែងលះគ្នារួចរាល់ហេីយ អញ្ចឹងចាប់ពីពេលនេះតទៅអ្វីដែលពាក់ព័ន្ធ និង ឌួង ឆាយហេីយនិងគ្រួសារគាត់គឺពុំមានពាក់ព័ន្ធនិងនាងខ្ញុំតទៀតទេសូមអរគុណ»។ បន្ទាប់ពីបង្ហោះសារបែបនេះ មានបណ្ដាអ្នកប្រើប្រាស់ហ្វេសប៊ុកជាច្រើន ផ្ទុះការងឿងឆ្ងល់ និង សោកស្ដាយបំផុត […]

ព័ត៌មានថ្មីៗ

ញាក់​សាច់​! ខួបកំណើត​កែវ វាសនា​, ភរិយា ជូន​កាដូ​ ជា​ លុយ​ដុល្លារ​មួយ​ខ្សែ ​ប៉ុន្តែ​មាន​តម្លៃ​ត្រឹម​ដង​សន្ទូច​មួយ​ដើម​ប៉ុណ្ណោះ(មានវីដេអូ)

កាលពី​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០២០​ម្សិលមិញ​នេះ ភរិយា​របស់លោក​កែវ វាសនា បានរៀបចំ​ពិធី​ខួបកំណើត​ឲ្យ​ប្ដី​យ៉ាង​ពិសេស​លក្ខណៈ​គ្រួសារ ជាមួយ​នឹង​ការ​Surprise លុយ​ដុល្លារ​មួយ​ខ្សែ ឃើញ​ហើយ​ពិតជា​រីករាយ​ជំនួស​គ្រួសារ​ដ៏​តូច​មួយ​នេះ​ណាស់​។​ ភរិយា​តារា​ចម្រៀង​កែវ វាសនា បាន​បង្ហោះ​រូបថត​ជាច្រើន​សន្លឹក អម​ដោយសារ​រៀបរាប់​បែបនេះ​ថា «​ខួប​ប្តី​យប់មិញ​ធ្វើ​តិចតួច​ជុំគ្នា​ក្នុង​បន្ទប់​KTV​នៅផ្ទះ អត់​បាន​ហៅ​ញាតិមិត្ត​បងប្អូន​ទេ​ព្រោះតែ​កូ​វីត​មិន​ហ៊ាន​ ប្តី​មិនដឹង​ខ្លួន​ថា​ប្រពន្ធ​រៀប​អោយ​បែប​ហ្នឹង​ទេ គិតថា​ទៅ​ញាំ​អី​ជាមួយ​កូនៗ​ធម្មតា តែមាន​ណា​សប្បាយ​សន្លប់​គ្រប់គ្នា​»​។​ អ្នកស្រី​បន្តថា «​អរគុណ​បង​សម្រាប់​ភាពស្មោះត្រង់​ស្រលាញ់​ប្រពន្ធ​កូន​លើស​អ្វីៗ ហើយ​តែងតែ​ផ្តល់​តម្លៃ​អោយ​ប្រពន្ធ​ម្នាក់​នេះ​ធ្វើ​អ្វី​តាម​ចិត្ត​គ្រប់យ៉ាង គ្រួសារ​យើង​តូច​មែន​ពិតតែ​ពោ​ពេញ​ដោយ​សុភមង្គល ទោះ​យើង​មិនមែន​ជា​សេដ្ឋី ​ឬ​អ្នកមាន​មហាសាល​ក៏ដោយ​ ក៏​យើង​មាន​អ្វីៗ​គ្រប់យ៉ាង​អាច​រស់នៅ​ស្រួល​មិន​ខ្វះមុខខ្វះក្រោយ ញុំា​ឆ្ងាញ់​គេង​ស្រួល ផ្គត់ផ្គង់​កូនៗ​បានល្អ តែងតែ​យក​ពេលវេលា​ជាធំ​ជាមួយ​កូនៗ មិន​បៀតបៀន​ច្រណែន​គេ​ឬ​ប្រៀបធៀប​ខ្លួនឯង​ជាមួយ​អ្នកដទៃ ​ធំ​បំផុត​យើង​មិនមាន​បំណុល​ជាមួយ​អ្នកណា​ទាំងអស់នេះ​ជា​សេច​ក្តី​សុខ​ផ្លូវចិត្ត »​។​ អ្នកស្រី​បញ្ជាក់ទៀតថា «ជា​ចុងក្រោយ​អ្វីដែល​ប៉ង​ក្នុង​ចិត្ត​សូមអោយ​ឆ្នាំ​2021​យើង​លក់​ដី​ចំណេញ​ៗ​ច្រើនៗ​គ្រប់កន្លែង​ តែ​បញ្ជាក់​ប្រាប់​ប្តី​អោយ​ហើយ​ ទោះ​យើង​ទើប​ទិញ​ផ្ទះ​ធំ​បន្ថែម​មួយទៀត​កាល​3​ខែ​មុន​ក៏ដោយ […]

ព័ត៌មានថ្មីៗ

ក្រោយ​សួស វី​សា សាង​បុណ្យ​កោសល្យ, ថ​មមី​ សម្រេច​ចិត្ត​កោរសក់ ព្រោះតែ​មូលហេតុ​ដ៏​ចម្បង​នោះ​គឺថា​…

ប្រិយមិត្ត​បាន​ជ្រាប​រួចមកហើយ​ថា កាលពីពេល​ថ្មីៗ​កន្លងទៅនេះ តារាចម្រៀង​មាន​ដើមកំណើត​នៅ​ខេត្តស្វាយរៀង​អ្នកនាង សួស វី​សា បាន​សម្រេច​ចិត្ត​សាងសង់​ផ្ទះ​ជូន​លោកតា​ម្នាក់ ហើយ​ទីបំផុត​ផ្ទះ​នោះ ក៏​សាងសង់​ជិត​រួចរាល់​ហើយ​ដែរ។ សួស វី​សា បាន​បង្ហោះ​រូបថត​ផ្ទះ​សាងសង់​ជិត​រួចរាល់​នោះ អម​ដោយសារ​រៀបរាប់​បែបនេះ​ថា «​ផ្ទះ​ដែល​ខ្ញុំ​សន្យា​ថា​ធ្វើ​ជូន​លោកតា​ពេលនេះ​រួចរាល់​បាន​90%​ហើយ ទោះជា​ចៅ​មិន​មាន​លទ្ធភាព​ជួយ​លោកតា​ច្រើនជាង​នេះ តែ​យ៉ាងហោចណាស់​ក៏​ចៅ​អាច​ជួយ​សម្រាល​ទុក្ខ​លំបាក​លោកតា​បាន​មួយ​ផ្នែកធំ ព្រោះ​ពេលនេះ លោកតា​មាន​ផ្ទះ​សមរម្យ​សម្រាប់​រស់នៅ មាន​ផ្ទះ​បាយ និង​មាន​បន្ទប់ទឹក​សម្រាប់​ប្រើប្រាស់​ទៀត​»​។​ សួស វី​សា បន្តថា «​ចៅ​សូម​ជូនពរ​លោកតា​ចូល​រស់នៅ​ផ្ទះ​ថ្មី​សូមអោយ​សុខ​សប្បាយ​ និង​មាន​ព្រះជន្ម​វែង​.. បុណ្យ​កុសល​ដែល​ខ្ញុំ​ប្រឹងប្រែង​សន្សំ​ទាំងអស់ ​ខ្ញុំ​សូម​ចែករំលែក​កុសល​ដល់​បងប្អូន​ទាំង​អស់​គ្នា​ផង ជាពិសេស​សូម​អោយ​គ្រួសារ​របស់ខ្ញុំ​សុខ​សប្បាយ​ ដោយ​ក្តី​គោរព​ពី​ខ្ញុំ សួស វី​សា»។ ក្រោយពី​សួស វី​សា សាង​បុណ្យ​កុសល​នោះ ស្រាប់តែ​លោក​ថ​មមី ជា​ស្វាមី […]