ព័ត៌មានថ្មីៗ

រន្ធត់ណាស់! មានរថយន្ដដឹកទំនិញធំមួយគ្រឿង ដាច់ហ្វ្រាំងចុះពីលើស្ពានគីហ្សូណា បុករះរថយន្ដ និងម៉ូតូជាច្រើនគ្រឿង (មានវីដេអូ)

(កំពង់ចាម)៖ សេចក្ដីរាយការណ៍ពីភ្នាក់ងារ Fresh News បានឲ្យដឹងថា នៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០នេះ មានករណីរថយន្ដធុនធំ ដាច់ហ្វ្រាំងចុះពីលើស្ពានគីហ្សូណា ស្ថិតក្នុងក្រុងកំពង់ចាម ខេត្តកំពង់ចាម បុករះរថយន្ដ និងម៉ូតូជាច្រើនគ្រឿង។ បើតាមសេចក្ដីរាយការណ៍ មុនពេលកើតហេតុ គេឃើញរថយន្ដដឹកទំនិញធុនធំមួយគ្រឿង បើកបរចុះពីលើស្ពានទិសដៅចូលក្រុងកំពង់ចាម លុះមកជិតដល់ក្រោមទំនងរថយន្ដដាច់ហ្វ្រាំង ក៏បុករះរថយន្ដ និងម៉ូតូជាច្រើនគ្រឿង ដែលក្បែរនោះ ហើយបន្ដបុកចូលផ្ទះប្រជាពលរដ្ឋផងដែរ។ ក្នុងហេតុការណ៍នេះ ក៏បានបណ្ដាលឲ្យមានមនុស្សរងរបួសផងដែរ ប៉ុន្ដែមិនមានអ្នកណារងគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ។ សម្រាប់ព័ត៌មានលម្អិត Fresh News នឹងផ្សាយជូនជាបន្ដបន្ទាប់៕ ប្រភព៖ Freshnews

ព័ត៌មានថ្មីៗ

ក្ដៅៗ! កូវីដ១៩ ថែម ២នាក់ទៀតហើយព្រឹកនេះ ម្នាក់ជាអតិថិជន Zando និងម្នាក់ទៀតជា….

តាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលនៅព្រឹកថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ២០២០ នេះ ក្រសួងបានរកឃើញ ២ ករណីបន្ថែមទៀត ក្នុងនេះមាន ១ នាក់ ជាករណីឆ្លងពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា និង ១ នាក់ទៀត ករណីនាំចូល ។ ចំពោះអ្នកឆ្លងដែលរកឃើញថ្មីនេះមាន ៖ -បុរសឈ្មោះ យេ វាសនា អាយុ ២៩ ឆ្នាំ រស់នៅឃុំទូលព្រិច ស្រុកអង្គស្នួល ខេត្តកណ្តាល ជាអ្នកដំណើរមកពីជប៉ុន ដោយឆ្លងកាត់កូរ៉េខាងត្បូង តាមជើងហោះហើរ មកដល់នៅថ្ងៃទី […]

ព័ត៌មានថ្មីៗ

ខំប្រឹងម្លេសពូ! បុរសម្នាក់នៅខាងផ្សារដីហុយ មិនព្រមពាក់ម៉ាសហើយនិយាយយ៉ាងអេមថា….(មានវីដេអូ)

ភ្នំពេញ៖ ដូចដែលអ្នកលេងបណ្តាញសង្គមបានជ្រាបរួចមកហើយថា មួយរយៈចុងក្រោយនេះ ជំងឺកូវីដ១៩ ហាក់ផ្ទុះឡើងខ្លាំង ធ្វើអោយមហាជនមានការព្រួយបារម្ភខ្លាំងចំពោះជំងឺឆ្លងនេះ។ ដោយឡែកនេះបើយោងតាមប្រភពវិដេអូកាលពីថ្ងៃម្សិលមិញនេះ ក៏មានគណនីហ្វេសប៊ុកមួយដែលមាន មោះថា Bopha Kim បានបង្ហោះសារវិដេអូ អមជាមួយនឹងរូបរបស់បុសម្នាក់ ដែលគាត់មិនព្រមពាក់មា៉ស ដើម្បីការ ហុយមានម្នាក់ដែរ?ស្មានថាមានតែយាយៗពីរនាក់មុន? ផ្គេីននិងអនុសាសន៏សម្តេចហេីយប៉ិ?”៕ តោះកុំអោយខាតពេលយូរ ដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនាវិដេអូខាងក្រោមនេះ៖ ប្រភព៖ We KH

ព័ត៌មានថ្មីៗ

ជួយ​គាត់​ផង! លោកពូ​ប៉ូលិស​ចរាចរណ៍​ម្នាក់ ដែល​ឈរ​ហាលថ្ងៃ ហាលខ្យល់ ហាលភ្លៀង សម្រួល​ចរាចរណ៍​នៅ​ច្បារអំពៅ​នោះ ពេល​នេះ ធ្លាក់ខ្លួន​ឈឺ

មហាជន ប្រហែលជា​នៅចាំ​បាន​លោកពូ​ប៉ូលិស​ចរាចរណ៍​ម្នាក់ ដែល​ខិតខំ​បំពេញការងារ​សម្រួល​ចរាចរណ៍​ទាំង​មេឃ​ក្ដៅ ភ្លៀង ផ្គរ ហាលថ្ងៃ ហាលខ្យល់ នៅ​ភ្លើងស្ដុប​ច្បារអំពៅ ហើយ​ទទួលបាន​ការសរសើរ​ជាច្រើន ដោយ​សូម្បីតែ​ពិធីករ​ដ៏​ល្បី​លោក​ជា វណ្ណ​រិ​ទ្ធ ក៏​ធ្លាប់​បង្ហោះ​សារ​សរសើរ​ផង​នោះ។ ពេលនេះ លោកពូ មាន​ជំងឺ​ដុះ​ដំ​សាច់​ក្រោម​ថ្លើម ហើយ​កំពុង​សម្រាក ព្យាបាល នៅ​មន្ទី​រពេទ្យ​កាល់ម៉ែត សង្ឃឹមថា នឹងមាន​សប្បុរសជន ឧបត្ថម្ភ​លោកពូ​ជា​បន្តបន្ទាប់​ទៀត ដូចដែល​ធ្លាប់​បានធ្វើ ពេល​ឃើញ​សកម្មភាព​ដ៏​ល្អ បម្រើ​ពលរដ្ឋ មិន​ខ្លាច​នឿយហត់ នាពេល​កន្លងមក​នោះ​។​ ជាការ​ជូនដំណឹង​ជុំវិញ​ស្ថានភាព​ជំងឺ​របស់​លោកពូ អធិការ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ច្បារអំពៅ កាលពី​ថ្ងៃ​ម្សិលមិញ បាន​បង្ហោះ​រូបថត អម​ដោយសារ​បែបនេះ​ថា «នៅ​ព្រឹក ថ្ងៃទី​០៨-១២-២០២០ លោក ឧ​ត្ត​ម​សេនីយ៍​ទោ […]

ព័ត៌មានថ្មីៗ

ខ្មែរ​ជួយ​ខ្មែរ​! តារា​ចម្រៀង ឈិន ម៉ា​និច្ច បរិច្ចាគ​ថវិកា​​ចំនួន… ជូន​រាជរដ្ឋាភិបាល ផ្ទុះ​ការ​សរសើរ​ពេញ​ហ្វេ​ស​ប៊ុ​ក​

ក្រោយពី​សម្ដេច​តេ​ជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល ប្រកាស​ត្រៀម​បម្រុង​ថវិកា​ទិញ​វ៉ាក់សាំង​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​១៩ ដើម្បី​ចាក់​ជូន​ប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ នោះ គេ​សង្កេតឃើញថា មាន​សប្បុរសជន​ជាច្រើន បាន​ចូលរួម​បរិច្ចាគ​ថវិកា​ជា​បន្តបន្ទាប់​ជូន​សម្ដេច ក្នុងនោះ ក៏មាន​តារាចម្រៀង​ជាច្រើន​ផងដែរ។ ក្នុងចំណោម​តារា​ចម្រៀង​ជាច្រើន​ដួង​នោះ ក៏​មាន​តារា​ចម្រៀង​ឈិន ម៉ា​និច្ច ផងដែរ ដោយ​កញ្ញា បាន​ប្រកាស​នៅ​លើ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​នៅ​ថ្ងៃ​ទី​៩ ខែ​ធ្នូ ឆ្នាំ​២០២០ ដូច្នេះ​ថា «​នាង​ខ្ញុំ ឈិន ម៉ា​និច្ច សូម​ចូលរួម​ចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការទិញ​វ៉ាក់សាំង​ការពារ​ជំងឺ កូ​វីដ ១៩ ដើម្បី​គ្រួសារ​យើង និង​ប្រជាជន​ខ្មែរ​ទូទាំង​ប្រទេស​កម្ពុជា»។ ដើម្បី​បញ្ជាក់​បន្ថែម​ជុំវិញ​រឿង​នេះ លោក​ហេង ឡុង ក៏បាន​បង្ហោះ​សារ​ អម​ដោយ​រូបថត​តារា​ចម្រៀង​ឈិន […]

ព័ត៌មានថ្មីៗ

សូម​សរសើរ​ទឹកចិត្ត! សន វិ​ជ្ជ​បុត្រ ស្កាត់​ទៅ​ជួប​វីរ​សិល្បករ​ផ្នែក​ចាប៉ីដងវែង អ៊ិន សារុន ​ដល់​ខេត្ត​ស្វាយរៀង

ភ្នំពេញ ​៖ តារាចម្រៀង​ចិត្តធម៌​រូប​សង្ហា​លោក សន វុ​ជ្ជ​បុត្រ និង​ក្រុមការងារ​ដោយ​មើលឃើញ​ពី​ក្តី​អាណិតអាសូរ​និង​ការលំបាក​របស់​វីរ​សិល្បករ​ជើងចាស់​ផ្នែក​ចាប៉ីដងវែង​លោកតា អ៊ិន សារុន នោះ​កាលពី​ថ្ងៃទី​០៨ ខែធ្នូ​ឆ្នាំ​២០២០​ម្សិលមិញ​ បាន​ចុះទៅ​សួរសុខទុក្ខ​ ហើយ​នាំយក​សម្ភារៈ​រួមទាំង​ថវិកា​មួយចំនួន​ទៅ​ឧបត្ថម្ភ​ជូន​ដល់​គាត់​ផងដែរ​។ បើតាម​ការបញ្ជាក់​ឲ្យ​ដឹង​ពី​តារាចម្រៀង​លោក សន វិ​ជ្ជ​បុត្រ បាន​រៀបរាប់ថា​ លោក​និង​ក្រុមការងារ​កាលពី​ថ្ងៃ​ម្សិលមិញ​បាន​នាំយក​ថវិកា​និង​សម្ភារៈ​មួយចំនួន​ទៅជូន​ដល់​វី​រ​សិល្បករ​ជើងចាស់​ផ្នែក​ចាប៉ីដងវែង​លោកតា អ៊ិន សារុន ខណៈដែល​បច្ចុប្បន្ន​លោកតា​កំពុង​រស់នៅ​យ៉ាង​កម្សត់​ក្នុង​ទឹកដី​ស្រុក​រមាសហែក​ខេត្តស្វាយរៀង​។​ លោក សន វិ​ជ្ជ​បុត្រ បាន​បញ្ជាក់ថា​ ខ្ញុំ​បានមក​សួរសុខទុក្ខ​លោកតា អ៊ិន សារុន សិល្បៈ​ចាប៉ីដងវែង (​មរតក​មនុ​ស្សរស់​)​នៅ​ភូមិ​ត្រពាំងរុន​២ ច​ន្ត្រី ស្រុក​រមាសហែក ខេត្តស្វាយរៀង​។ ​អំណោយ​ដែល​នាំយកទៅ​ចែក​ជួន​នោះ​រួមមាន​៖ អង្ក ,​ទឹកត្រី […]

ព័ត៌មានថ្មីៗ

គួរ​ឲ្យ​សរសើរ​! ឧកញ៉ា​អ៊ា​ន សៀវ​ម៉ី ម្សិលមិញ​បរិច្ចាគ​ថវិកា​២០​លាន​ជូន​មន្ទីរពេទ្យ​រុស្ស៊ី ថ្ងៃនេះ បរិច្ចាគ​ជូន​រាជរដ្ឋាភិបាល​រហូតដល់​…

កាលពី​ថ្ងៃទី​៨ ខែធ្នូ ឆ្នាំ​២០២០​ម្សិលមិញ​នេះ លោកជំទាវ​ឧកញ៉ា​អ៊ា​ន សៀវ​ម៉ី ទើបតែ​បរិច្ចាគ​សម្ភារៈ និង​ថវិកា ជូន​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត ហើយ​នៅថ្ងៃនេះ​លោក​ទំ​ទាវ​ឧកញ៉ា​វ័យក្មេង​រូបនេះ ក៏បាន​ចូលរួម​នូវ​ថវិកា​មួយចំនួន​ជូន​រាជរដ្ឋាភិបាល ថែមទៀត ពិតជា​គួរ​ឲ្យ​សរសើរ​ខ្លាំងណាស់​។​ ក្នុងការ​បរិច្ចាគ​សម្ភារៈ និង​ថវិកា​ជូន​មន្ទីរ​ពេទ្យរុស្ស៊ី​នោះ លោកជំទាវ​ឧកញ៉ា​អ៊ា​ន សៀវ​ម៉ី បាន​បង្ហោះ​សារ​បែបនេះ​ថា «​ក្នុងនាម​ខ្មែរ​តែមួយ រួបរួមសាមគ្គី ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាង​ខ្ញុំ អ៊ា​ន សៀវ​ម៉ី និង ក្រុមគ្រួសារ បាន​ចូលរួម​ឧបត្ថម្ភ ថវិកា​ចំនួន ២០,០០០,០០០ រៀល ម៉ាស​ចំនួន ៥ កេស និង​ជែ​ល​លាងដៃ​ចំនួន […]

ព័ត៌មានថ្មីៗ

ទីបំផុត អ្នកស្រី​ទ្រី ដា​ណា យក​ថវិកា​១០​ម៉ឺន​ដុល្លារ ជូន​រដ្ឋាភិបាល​ហើយ ហើយ​ថា មិន​ច្រើន​ទេ ប៉ុន្តែ​…

មហាជន​បាន​ជ្រាប​រួច​មក​ហើយ​ថា កាលពី​ព្រលប់​ថ្ងៃ​ទី​៧ ខែធ្នូ ឆ្នាំ​២០២០ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ប្រកាស​ត្រៀម​បម្រុង​ថវិកា​ដើម្បី​ទិញ​វ៉ាក់សាំង​ប្រឆាំង​ជំងឺ​កូ​វីដ​១៩ ដើម្បី​ចាក់​ជូន​ប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ ប៉ុន្តែ​ដោយ​ខ្វះខាត​ថវិកា​ទិញ​បន្ថែម​នោះ សម្ដេច​តេ​ជោ ក៏​ប្រកាស​ស្វែងរក​ជំនួយ​បន្ថែម។ ដោយ​ឃើញ​សម្ដេច​ប្រកាស​បែបនេះ នៅ​យប់​ថ្ងៃ​ដដែល​នោះ អ្នកស្រី​ទ្រី ដា​ណា ក៏បាន​ចូលរួម​ចំណែក​ថវិកា​ចំនួន​១០​ម៉ឺន​ដុល្លារ​ភ្លាមៗ ដោយ​បង្ហោះ​សារ​បែបនេះ​ថា «​នាង​ខ្ញុំ​និង​ស្វាមី​សុំចូល​រួម ១០​ម៉ឺន​ដុល្លារ ដើម្បី​ទិញ​វ៉ាក់សាំង​កូ​វីដ​១៩ ជាមួយ​សម្ដេច ជួយ​ប្រជាពលរដ្ឋ​ខ្មែរ ក្នុងពេល​ដ៏​លំបាក​នេះ​ ទឹកប្រាក់​នេះ​តិចតួចស្ដួចស្ដើង​ណាស់ តែ​នាង​ខ្ញុំ និង​ស្វាមី​បាន​ចូលរួម​តាម​ធនធាន កម្លាំងចិត្ត ហើយ​ខ្ញុំ​ពិត​រំភើបចិត្ត​ខ្លាំង​ណាស់ ពេល​ឃើញ​សម្ដេច​ប្រកា​ស​ទិញ​វ៉ាក់សាំង​ដើម្បី​ចាក់​ជូន​ប្រជាពលរដ្ឋ​ខ្មែរ​ដោយ​ឥតគិតថ្លៃ​។ សូម​ចូលរួម​ទាំងអស់គ្នា ដើម្បី​កម្ពុជា​អាច​រួចផុត​គ្រោះអាក្រក់​នេះ»។ ក្រោយពី​ការប្រកាស​រំលង​បាន​២​ថ្ងៃ ពោល​នៅ​ថ្ងៃ​ទី​៩ ខែធ្នូ ឆ្នាំ​២០២០​នេះ អ្នកស្រី […]

ព័ត៌មានថ្មីៗ

ញាក់​សាច់​! ទើបតែ​បរិច្ចាគ​១៥​ម៉ឺន​ដុល្លារ​ជូន​រដ្ឋាភិបាល​ ថ្ងៃនេះ ស្រីអូន ជូន​កាដូ​អ្នកមានគុណ​នូវ​ពេជ្រ និងរថយន្ត​Lexus 570 យ៉ាង​ថ្មី​សន្លាង

កាលពី​ថ្ងៃ​៨ ខែវិច្ឆិកា ឆ្នាំ​២០២០ ម្សិលមិញ​នេះ ស្រីអូន​សម្រស់​ធម្មជាតិ ទើបតែ​បរិច្ចាគ​ថវិកា​ផ្ទាល់ខ្លួន​រហូតដល់​ជាង​១០​ម៉ឺន​ដុល្លារ រួមចំណែក​ជាមួយ​សម្ដេច​តេ​ជោ ក្នុង​ការទិញ​វ៉ាក់សាំង​ប្រឆាំង​ជំងឺ​កូ​វីដ​១៩ ដើម្បី​ចាក់​ជូន​ប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ​នោះ​។​ ស្រីអូន​ បាន​បង្ហោះ​រូបថត អមដោយ​ខ្លឹមសារ​បែបនេះ​ថា «​នាង​ខ្ញុំ ស្រីអូន និង​ស្វាមី Chheang Roth Premier បរិច្ចាគ​ថវិកា 600,000,000 រៀល (15 ម៉ឺន​ដុល្លារ​) ជូន​ដល់​រដ្ឋាភិបាល​ដើម្បី​ចូលរួម​ចំណែក​ក្នុង​ការទិញ​វ៉ាក់សាំង​ប្រឆាំង មេរោគ​កូ​វីត​19​។​ នេះ​ជាការ​ចូលរួមចំណែក​មួ​យ​ដែល​ខ្ញុំ និង​គ្រួ​សារ បាន​ជួយ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ជាមួយ​រដ្ឋាភិបាល​។​🙏🏻​ នាង​ខ្ញុំ​នឹង​បន្ត​ចូលរួម​តាម​លទ្ធភាព​ដែល​នាង​ខ្ញុំ​មាន​។​ សូម​ជូនពរ​ដល់​បង​ប្អូន​ទាំង​អស់គ្នា​ជៀស​ផុតពី​ជំងឺ​ដ៏​កាច​សាហាវ​នេះ​ផង​ចុះ​»​។​ លុះ​នៅ​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា ឆ្នាំ​២០២០ ជា​ថ្ងៃ​ខួបកំណើត​កូន​ខ្លួន និង​ខួប​អាពាហ៍ពិពាហ៍​ខ្លួន​គម្រប់​៣​ឆ្នាំ​នោះ […]

ព័ត៌មានថ្មីៗ

ក្ដៅៗ! ព្រឹកនេះក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មី ៤នាក់ទៀតដែលជា…

ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីចំនួន ៤នាក់ថែមទៀត ដែលជាបុគ្គលិករបស់ហាង Pedro និងជាអ្នកចូលហាង Zando (បឹងកេងកង) និង Pedro (ផ្លូវព្រះសីហនុ)។