ព័ត៌មានថ្មីៗ

តិចច្រឡំស្រុកគេអីទៅ ស្ដាយណាស់កុំតែកូវីដកុំអីសប្បាយខ្លាំងម៉ង

ណូអែល គឺជាបុណ្យទិវាប្រសូត្ររបស់ព្រះយេស៊ូគ្រិស្ត ដែលគ្រិស្តសាសនិកជន ទូទាំងពិភពលោកតែងតែប្រារព្ធពិធីបុណ្យនេះជារៀងរាល់ឆ្នាំ នៅថ្ងៃទី ២៥ ខែធ្នូ ។ ដូច្នេះហើយទើបរៀងរាល់កំឡុងថ្ងៃ ២៥ ឬក៏ក្នុងកំឡុងខែធ្នូ យើងតែងឃើញមានការរៀបចំគ្រប់ទីកន្លែងជារបៀបបុណ្យនេះ ដោយមានការតុបតែង ជាកាដូរ ដើមគ្រិស្តម៉ាក់ កណ្ដឹងចរណៃ តុកត្តាទឹកកក និង ការតុបតែងខ្លួនជាសាន់តាក្លស់ នៅតាមដងផ្លូវ ជាដើម ។ ដោយឡែក ថ្មីៗនេះកំពុងផ្ទុះការចាប់អារម្មណ៍នូវការតុបតែងបរិវេណសួនច្បារ បែបបុណ្យណូអែល នៅទីតាំងមុខណាហ្គាវើល ក្បែរស្ពានកោះពេជ្រ ដែលជះពន្លឺនៅពេលរាត្រីស្រស់ស្អាតមិនចាញ់ស្រុកគេ ទាក់ចិត្តមិត្តៗយុវវ័យ ឱ្យចង់ទៅលេង និង ថតរូបកម្សាន្ត បែបគូរស្នេហ៍ក៏បាន បែបអត់លិឍក៏បាន ។ […]

ព័ត៌មានថ្មីៗ

ថ្មីចែស​! បទ​«​កុំ​រាំ​កៀក​គ្នា​» របស់​លោក​ព្រាប សុវត្ថិ ចេញ​ព្រឹក​នេះ អ្នកគាំទ្រ​សរសើរ​ថា ពីរោះ​ប្លែក​(មានវីដេអូ)

បទ​ចម្រៀង​ប្រភេទ​ញាក់​របស់​កំពូល​តារា​ចម្រៀង​ព្រាប សុវត្ថិ ក្នុង​ផលិតកម្ម​Galaxy Navatra​ត្រូវ​បាន​ចេញ​ជា​បន្តបន្ទាប់​ជាច្រើន​បទ​មក​ហើយ ប៉ុន្តែ​បទ​ចម្រៀង​មាន​ចំណងជើង​ថា​«​កុំ​រាំ​កៀក​គ្នា​» ចេញ​ជា​ផ្លូវការ​នៅ​ព្រឹក​នេះ ត្រូវ​នឹង​ស្ថានការណ៍​បច្ចុប្បន្ន។ ការ​ត្រូវ​នឹង​ស្ថានភាព​បច្ចុប្បន្ន​នេះ ដោយសារ​ជំងឺ​កូ​វីដ​១៩​នៅ​ប្រទេស​កម្ពុជា បាន​បង្ក​ជាការ​ព្រួយបារម្ភ​ជាថ្មី​ឡើងវិញ ​ក្រោយ​ព្រឹត្តិការណ៍​២៨​វិច្ឆិកា​ ដែល​តម្រូវ​ឲ្យ​ប្រជាពលរដ្ឋ ត្រូវ​មាន​គម្លាត​សុវត្ថិ ដើម្បី​ចៀស​ផុត​ពី​ជំងឺ​ដ៏​កាច​សាហាវ​មួយ​នេះ។ បទ​ញាក់​កន្ត្រាក់​អារម្មណ៍​នេះ និពន្ធ melody និពន្ធ​ទំនុកច្រៀង ដោយ​: ទុយ ច័ន្ទ​មុនី​, និពន្ធ​បទ​ភ្លេង និង​សម្រួល​បទ​ភ្លេង​ដោយ​កូនប្រុស​របស់លោក​ព្រាប សុវត្ថិ​ឈ្មោះ : Sovath Sereyvuth បានចេញ​ជា​ប្រភេទ​AUDIO​នៅ​ព្រឹក​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០២០​នេះ ហើយ​ត្រូវបាន​អ្នកគាំទ្រ​មួយចំនួន​លាន់មាត់​សរសើរ​ថា មាន​ភាព​ពីរោះ​ប្លែក​ផងដែរ​។​ ជាក់​ស្ដែង​ពួកគេ បាន​លើក​ឡើង​ជា​មតិ​ស្រដៀងៗ​ដូច្នេះ​ថា «​ពីរោះ​ប្លែក […]

ព័ត៌មានថ្មីៗ

នី រតនា ធ្វើឲ្យ​ភរិយា​ស្រក់​ទឹក​ភ្នែក​នៅ​ថ្ងៃ​ខួប​កំណើត​ ខណៈ​កំពុង​Live​លក់​ផលិតផល​(មាន​វីដេអូ)

គេ​នៅ​ចាំ​បាន​ថា តារា​ចម្រៀង​ប្រុស​ប្រចាំ​ផលិតកម្ម រស្មី​ហង្ស​មាស លោក នី រតនា និង​ភរិយា ហេង សុវណ្ណ​ភក្តិ​ណា ជា​កូនស្រី​អ្នកជំនួញ​ស្ដុកស្ដម្ភ បាន​សាង​ចំណង​ស្នេហ៍​រួមគ្នា រហូត​ភ្ជាប់​ពាក្យ កាលពី​ថ្ងៃទី​២៧ ខែមេសា ឆ្នាំ​២០១៨ និង​បាន​រៀប​អាពាហ៍ពិពាហ៍ នៅ​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០១៩ ធ្វើ​ឲ្យ​កក្រើក​នៅលើ​បណ្ដាញ​សង្គម។ ក្រោយ​រៀបការ ពួកគេ ក៏​ទទួលបាន​ចំណងដៃ​កូនស្រី​ដ៏​គួរ​ឲ្យ​ស្រឡាញ់​ម្នាក់ ឈ្មោះ នី​វណ្ណ មែ​ល​ឡា​នី ហៅ មែ​ល ( MEL ) កើត​ថ្ងៃ​សុក្រ ទី​០៦ ខែមីនា ឆ្នាំ​២០២០ […]

ព័ត៌មានថ្មីៗ

ប្រសើណាស់! សភាសម្ព័ន្ធសហជីពជាតិកម្ពុជា ធ្វើយុទ្ធនាការប្រឆាំងជំងឺកូវីដ១៩ នៅ …

(ភ្នំពេញ)៖ លោក សោម អូន ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា (NACC) បានដឹកនាំក្រុមការងារ NACC Team Against Covid-19 ចុះធ្វើយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ដោយធ្វើការផ្សព្វផ្សាយអប់រំ និងបាញ់ថ្នាំបំភាយសម្លាប់មេរោគការពារការឆ្លងជំងឺកូវីដ-១៩ នៅផ្សារអូឡាំពិក ស្ថិតនៅសង្កាត់អូឡាំពិក ខណ្ឌបឹងកេងកង នៅរសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០។ លោក ឡាយ ស៊ាងអាង ប្រធានគណៈកម្មការគ្រប់គ្រងផ្សារ និងអាជីវករ បានថ្លែងអំណរគុណដល់ លោក សោម អូន ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា ដែលបានដឹកនាំក្រុមបាញ់ថ្នាំសម្លាប់មេរោគកូវីដ-១៩ ចុះមកបាញ់ថ្នាំនៅផ្សារអូឡាំពិក ដើម្បីការពារសុខមាលភាពរបស់អាជីវករ និងអតិថិជនស្របពេលដែលប្រជាពលរដ្ឋ មានការព្រួយបារម្ភ […]

ព័ត៌មានថ្មីៗ

ជើងខ្លាំងពូកែខាងប្រើវោហាស័ព្ទដៀមដាមត្រូវបានតុលាការចេញដីកាឱ្យ …

យោងតាមផេក នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា Anti Cyber Crime Department បានឲ្យដឹងថា ជើងខ្លាំងពូកែខាងប្រើវោហាស័ព្ទដៀមដាមត្រូវបានតុលាការចេញដីកាឱ្យឃុំខ្លួន (ភ្នំពេញ) ក្រោយពីទទួលបានពាក្យបណ្ដឹងរបស់ក្រសួងកសិកម្មទាក់ទងនឹងការជេរប្រមាថជាសាធារណៈ និងក្រោមការចង្អុលបង្ហាញពី ឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក្រោមការដឹកនាំបញ្ជាផ្ទាល់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ជា ពៅ បានធ្វើការស្រាវជ្រាវ រហូតដល់មានការឃាត់ខ្លួនបុរសម្នាក់ កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ ដោយមាការសហការជាមួយអធិការដ្ឋានខណ្ឌមានជ័យ ព្រមទាំងមានការសម្របសម្រួលពី ឯកឧត្តម ច្រឹង ខ្មៅ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ […]

ព័ត៌មានថ្មីៗ

ក្ដៅៗដំណឹងល្អ! ព្រឹកនេះក្រសួងសុខាភិបាលប្រកាសថា ពុំមានករណីឆ្លងកូវីដ១៩ ទេ ហើយក៏…

(ភ្នំពេញ)៖ ជាដំណឹងល្អ ដែលព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសព័ត៌មាន​ បញ្ជាក់ថា មិនករណីឆ្លងជំងឺកូវីដ១៩ ថ្មីនៅកម្ពុជានោះទេ ហើយករណីជាសះស្បើយក៏គ្មានដែរ។ ពាក់ព័ន្ធព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា» នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ វត្ថុសំណាកចំនួន ៨៣៩សំណាក ត្រូវបានធ្វើវិភាគដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា គឺមានលទ្ធផលអវិជ្ជមានវីរុសកូវីដ១៩ ថ្មីទាំងអស់។ ដោយឡែកមាននៅសល់វត្ថុសំណាកចំនួន ៦៨សំណាកផ្សេងទៀត ដែលត្រូវវិភាគបន្តនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០នេះ។ សរុបអ្នកជំងឺកូវីដ១៩ ដែលបានរកឃើញក្នុង «ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា» ពីថ្ងៃទី២៨ ខែវិច្ឆិកា ដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ មានចំនួន […]

ព័ត៌មានថ្មីៗ

ហ៊ុយៗ! លោក នី ណាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ក្រោយបង្ហោះសារដៀមដាមរដ្ឋាភិបាលពេក

នៅរសៀលថ្ងៃទី ១១ ធ្នូ ២០២០ ​សមត្ត​កិច្ច​នគរបាល​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យាបានធ្វើការចាប់ខ្លួន បុគ្គល​មួយ​រូប​មានឈ្មោះ​ថា នីណា​ក់ បញ្ជូនទៅតុលាការហើយ បន្ទាប់ពីបុគ្គលរូបនេះ បង្ហោះសារមួយកាលពីថ្ងៃទី ៧ ធ្នូ ២០២០ នេះក្នុងន័យឌឺដងរដ្ឋាភិបាលថា ​«បាន​ត្រៀម​ឬ​ព្រៀង​លិខិត​និង​ឯកសារ​រួចរាល់​អស់ហើយ​ក្នុង​ការ​ស្នើ​ដាក់​ទ្រុងមាន់​របស់ខ្ញុំ​ក្នុង​ភាព​អាសន្ន» ។ សូមបញ្ជាក់ថា កាល​ពី​ថ្ងៃ​ទី ០៧ ខែធ្នូ ដែល​មាន​ខ្លឹមសារ​ថា « ខ្ញុំ​បាន​ត្រៀម​ឬ​ព្រៀង​លិខិត​និង​ឯកសារ​រួចរាល់​អស់ហើយ​ក្នុង​ការ​ស្នើ​ដាក់​ទ្រុងមាន់​របស់ខ្ញុំ​ក្នុង​ភាព​អាសន្ន ព្រោះ​មូលហេតុ មាន​មេរោគ​ផ្តាសាយ​រលាក​ផ្លូវដង្ហើម កំពុង​តែ​រាតត្បាត​ក្នុង​កសិដ្ឋាន​។

ព័ត៌មានថ្មីៗ

ដុង​ពី​កំណើត! ឮ​សំឡេង​ម៉ាក់ៗ​ច្រៀង ឆ​លី រៀន​ច្រៀង​តាម ធ្វើ​ឲ្យ​អ្នកគាំទ្រ​មួយ​ចំនួន យល់​ថា​…(មានវីដេអូ)

គេ​នៅ​ចាំបាន​ថា កំពូល​តារាចម្រៀង ឱក សុគន្ធ​កញ្ញា បាន​រៀប​អាពាហ៍ពិពាហ៍ ជាមួយ​លោក​អ៊ឹង សុខលី ប្អូនប្រុស​បង្កើត​លោក អ៊ឹង ឆៃ​ងួន ម្ចាស់​ផលិតកម្ម​ហង្ស​មាស កាលពី​ថ្ងៃទី​១៦ ខែឧសភា ឆ្នាំ​២០១៩ នៅ​អូ​តែ​ល​សុខា ក្រោម​វត្តមាន​អញ្ជើញ​ចូលរួម​ពី​ភ្ញៀវកិត្តិយស​យ៉ាងច្រើន​កុះករ។ ក្រោយ​រៀបការ មិនទាន់បាន​ប៉ុន្មាន​ខែ​ស្រួលបួល​ផង កំពូល​តារាចម្រៀង​ស្រី​រូបនេះ ក៏​សម្រាល​កូនប្រុស​ជាទី​ស្រឡាញ់​ប្រកបដោយ​សុវត្ថិភាព​កាលពី​ថ្ងៃទី​១១ ខែ​វិច្ឆិកា ឆ្នាំ​២០២០ នៅក្នុង​មន្ទីរពេទ្យ Bumrungrad ប្រទេស​ថៃ ដោយ​កូនប្រុស​នោះ ឈ្មោះ​អ៊ឹង បញ្ញា​បុត្រ ហៅ ឆ​លី ហើយ​គិត​មកដល់ពេលនេះ រូបគេ​មាន​អាយុ​១៣​ខែ​ហើយ។ ជារឿយៗ​សកម្មភាព​របស់​ឆ​លី ត្រូវបាន​ឪពុកម្ដាយ​របស់គេ គឺ​អ្នកនាង​ឱក […]

ព័ត៌មានថ្មីៗ

លើក​ទី​១! ភិន សុ​ដា​លី​ស តែងខ្លួន​ជា​«​ទេព​អប្សរា​ស្លឹក​ទេស​(​គួ​ស្រូវ​)» ផ្ទុះ​ការសរសើរ​ស្ទើរ​គ្រប់គ្នា

អ្នក​តាមដាន​សកម្មភាព​តារា ច្បាស់​ជា​បាន​ដឹង​រួច​មក​ហើយ​ថា តារា​សម្ដែង​ល្បីឈ្មោះ ភិន សុ​ដា​លី ពេលនេះ បើ​ទោះ​រស់នៅ​ក្នុង​ជីវិត​ជា​ស្ត្រី​មេម៉ាយ​ក៏​ពិតមែន ប៉ុន្តែ​ប្រជាប្រិយភាព និង​រូប​សម្រស់​របស់​នាង ហាក់​មិន​ថមថយ​នោះ​ឡើយ។ ជាក់ស្ដែង​នៅ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន ជារឿយៗ ពេល​តារា​សម្ដែង​មានឈ្មោះ​ជា​ស្ត្រី​មេម៉ាយ​រូប​នេះ ផុស​រូប​អម​ដោយ​Caption​ម្ដងៗ តែង​ទទួល​បាន​ការ​ពេញចិត្ត ជាមួយ​នឹង​ការ​ឲ្យ​មេដៃ បេះដូង​យ៉ាង​ច្រើន ទន្ទឹមគ្នា​នឹង​ការ​ចូល​បញ្ចេញមតិ​ព្រោងព្រាត​ផង​នោះ។ នៅ​ព្រឹក​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០២០​នេះ ភិន សុ​ដា​លី​ស បាន​តែង​តួយ៉ាង​ស្រស់​ស្អាត បង្ហោះ​ចូល​ទៅ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន អម​ដោយ​សារ Caption​បែបនេះ​ថា «​ជីវិត​គឺជា​ការពិសោធន៍​ស្រាប់​ហើយ កុំ​គិត​រឿង​ដែល​មិនទាន់​មកដល់​ច្រើនពេក ព្រោះ​យើង​អាច​បាត់បង់​បច្ចុប្បន្ន​ដ៏​ស្រស់បំព្រង​..លើកទីមួយ​ក្នុង​ឆាកជីវិត​ដែល​បាន​តែង​តួ​ជា “ ទេព​អប្សរា​ស្លឹក​ទេស​(​គួ​ស្រូវ​) “ចង់​គ្រង់​ជាមួយ​ឈុត​នេះ​យូរហើយ ចេះតែ​មិនមាន​ឱកាស​សោះ តែ​ពេលនេះ​បាន​ដូច​បំណង​ហើយ […]

ព័ត៌មានថ្មីៗ

ញាក់​សាច់​! ខួបកំណើត​កូនស្រី​ខ្លួន​គម្រប់​២​ឆ្នាំ ស្រីអូន ​ធ្វើ​បុណ្យ​ទ្រង់ទ្រាយ​ធំ ដោយ​ចំណាយ​លុយ ជួយ​សង្គម​សម្រាប់​ខែ​ធ្នូ​នេះ​ រហូតដល់​…(មានវីដេអូ)

ប្រិយមិត្ត​មួយចំនួន​បាន​ជ្រាប​រួចមកហើយ​ថា ស្រីអូន ជា​ស្ត្រី​ចិត្តធម៌​ម្នាក់ ដែល​ទទួល​បាន​ការ​សរសើរ​ពី​គ្រប់​មជ្ឈដ្ឋាន ហើយ​គ្រាន់តែ​ខួបកំណើត​កូន​របស់ខ្លួន​គម្រប់​២​ឆ្នាំ ស្រីអូន បាន​ចំណាយ​ថវិកា​របស់ខ្លួន​យ៉ាងច្រើន​ក្នុង​ខែធ្នូ​នេះ ដើម្បី​ជួយ​ដល់​សង្គម។ ស្រីអូន បាន​បង្ហោះ​រូបថត​ជាច្រើន​សន្លឹម អម​ដោយសារ​ការ​បញ្ជាក់​ជុំវិញ​រឿងនេះ កាលពី​ម្សិលមិញ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក ​របស់​ខ្លួន​ដូច្នេះ​ថា «​ខួបកំណើត​ស្រី​តូច​អាយុ​២​ឆ្នាំ ខ្ញុំ​ស្រីអូន និង​ស្វាមី​មាន​កា​ដូ​ជា​ថវិកា​ចំនួន​សរុប ៨០២,០០០,០០០​រៀល (២០​ម៉ឺន​៥​រយ​ដុល្លារ​) ជួយ​ដល់​សង្គម​សម្រាប់​ខែ ១២​នេះ ទី ១ ជួយ​ដល់​រដ្ឋាភិបាល ៦០០,០០០,០០០​រៀល​(១៥​ម៉ឺន​ដុល្លារ​)​សម្រាប់​ទិញ​វ៉ាក់សាំង​ការពារ​កូ​វីត​១៩»។ ស្រីអូន​បន្ត​ថា «​ទី ២ ត្រៀម​ថវិកា​១២០,០០០,០០០ (៣​ម៉ឺន​ដុល្លារ​) សម្រាប់​ជួយ​ដល់​កូនៗ​រងគ្រោះ​ដែល​ខ្ញុំ​ចិញ្ចឹម​នៅ​អង្គការ​អាហ្វេ​ស៊ីប​សម្រាប់​ខែ ១២ នេះ​ទី ៣ ជួយឧបត្ថម្ភ​ដល់​ល្បុក្កតោ​ចំនួន ៦៤,០០០,០០០​រៀល​(១​ម៉ឺន​៦​ពាន់​ដុល្លារ​)​លើកស្ទួយ​ក្បាច់គុន​បុរាណ​ខ្មែរ​»​។​ […]