ព័ត៌មានថ្មីៗ

អំពើ​ល្អ​មិន​សាបសូន្យ! ម្សិលមិញ​អ្នក​ស្រី​ទ្រី ដាណា ជួយ​លោក​ពូ​១​ពាន់​ដុល្លារ ថ្ងៃ​នេះ​ស្រី​អូន ជួយ​ច្រើន​ជាង​នេះ​ទៀត​ រហូត​ដល់….

អ្នក​ធ្វើ​ដំណើរ​ឆ្លងកាត់​ផ្លូវជាតិ​លេខ​១​ត្រង់​ចំណុច​ភ្លើង​ស្ដុប​ខណ្ឌ​ច្បារអំពៅ ច្បាស់​ជា​ធ្លាប់​បាន​ឃើញ​លោកពូ​ប៉ូលិស​ចរាចរណ៍​គំរូ​ម្នាក់ ដែល​ខិតខំ​បំពេញការងារ​សម្រួល​ចរាចរណ៍ ហាលថ្ងៃ ហាលភ្លៀង ហាលខ្យល់ មិនខាន​ឡើយ។ មួយ​រយៈ​ចុងក្រោយ​នេះ ស្រាប់តែ​លែង​ឃើញ​លោកពូ​ឈរជើង​ជួយ​សម្រួល​ចរាចរណ៍​នៅ​ទីនោះ​ដូច​សព្វមួយដង ដោយសារតែ​លោកពូ​មាន​ជំងឺ​ដុះ​ដំ​សាច់​ក្រោម​ថ្លើម ត្រូវ​​​ទៅ​ព្យាបាល នៅ​មន្ទីរពេទ្យ​កាល់ម៉ែត ប៉ុន្តែ​បច្ចុប្បន្ន ​ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​ប្រទេស​ថៃឯណោះ។ ដោយ​ក្ដី​អាណិត និង​ជា​ការ​តបស្នង​ចំពោះ​ការងារ​យ៉ាងសកម្ម​រប​ស់​លោ​កពូ ដែល​ជា​គំរូ​ដ៏​ល្អ​មួយ​នោះ គេ​សង្កេតឃើញ​លោកពូ​ត្រូវ​បាន​ថ្នាក់ដឹកនាំ​ពាក់ព័ន្ធ​យកចិត្តទុកដាក់​ដោយ​ឧបត្ថម្ភ​ថវិកា និង​សម្ភារៈ​ជា​បន្តបន្ទាប់​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ​។​ ក្រៅពី​ការយកចិត្តទុកដាក់​ពី​ថ្នាក់ដឹកនាំ ក៏​ដូច​អាជ្ញាធរ​នោះ ក៏មាន​សប្បុរសជន​មួយចំនួន បាន​ឧបត្ថម្ភ​ជា​ថវិកា​ជា​បន្តបន្ទាប់​ផងដែរ ដោយ​កាលពី​ថ្ងៃ​ម្សិលមិញ​នេះ អ្នកស្រី​ទ្រី ដា​ណា បាន​ឧបត្ថម្ភ​លោកពូ​ចំនួន​១​ពាន់​ដុល្លារ​។ ដោយឡែក​ថ្ងៃនេះ ស្រី​អូន ស្រស់​ធម្មជាតិ ដែល​ជា​ស្ត្រី​ចិត្តធម៌ បាន​ជួយឧបត្ថម្ភ​លោកពូ​រហូតដល់​៥​ពាន់​ដុល្លារ​ឯណោះ។ ស្រីអូន បាន​បង្ហោះ​រូបថត​ចុះ​យក​អំណោយ​ជា​ថវិកា​ជូន​ដល់​គ្រួសារ​លោកពូ​នៅ​រសៀល​ថ្ងៃនេះ អម​ដោយ​សារ​រៀបរាប់​ដូច្នេះ​ថា […]

ព័ត៌មានថ្មីៗ

ឈប់​សង្ស័យ! ករណី​បុរស​ធ្វើ​ចត្តាឡីស័ក លោត​ពី​លើ​សណ្ឋាគារ ក្រសួង​បញ្ជាក់​យ៉ាង​ច្បាស់​ថា​…

កាលពីពេល​ថ្មីៗ​កន្លងទៅនេះ បុរស​ម្នាក់​ឈ្មោះ សួន វាសនា អាយុ​២៣​ឆ្នាំ ជនជាតិខ្មែរ បាន​ត្រឡប់​មកពី​ប្រទេស​ម៉ាឡេស៊ី ហើយ​ក្រសួងសុខាភិបាល ក៏​តម្រូវ​ឲ្យ​រូបគេ​ទៅ​ស្នាក់​នៅ​ក្នុង​បន្ទប់​៥១១​នៃ​សណ្ឋាគារ​ឡុង លីវ កាលពី​ថ្ងៃ​ទី​២ ខែ​ធ្នូ ដើម្បី​ធ្វើ​ចត្តាឡីស័ក។ លុះដល់​ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ​២០២០​ម្សិលមិញ​នេះ ស្រាប់តែ​មានការ​ភ្ញាក់ផ្អើល​ជាខ្លាំង ក្រោយ​ទទួលដំណឹង​ថា រូបគេ បាន​លោត​ពីលើ​សណ្ឋាគារ អំឡុងពេល កំពុង​ធ្វើ​ចត្តាឡីស័ក នេះ ជាហេតុ​ធ្វើ​ឲ្យ​មហាជន ផ្ទុះ​ចម្ងល់​ និង​សំណួរ​ជាច្រើន​ជុំវិញ​រឿងនេះ។ ជាការ​ឆ្លើយតប​នឹង​ចម្ងល់ ក៏ដូចជា​សំណួរ​ជាច្រើន​នោះ លោកស្រី​វេជ្ជបណ្ឌិត​ឱ វណ្ណឌី​ន អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​កម្ពុជា បានបញ្ជាក់​នៅ​ព្រឹក​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០២០​នេះ​ថា ៖ […]

ព័ត៌មានថ្មីៗ

មហាសេដ្ឋីម៉ាឡេស៊ី លោក តាន់ស្រ៊ី បរិច្ចាគថវិកា …. ដុល្លារ ជូនសម្តេចតេជោ ហ៊ុន សែន ទិញវ៉ាក់សាំងកូវីដ-១៩

(ភ្នំពេញ)៖ លោក Tan Sri Dato’ Dr Cheng Lip Keong ដែលជាមហាសេដ្ឋីម៉ាឡេស៊ី បានបរិច្ចាគថវិកា ៥លានដុល្លារ ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីទិញវ៉ាក់សាំងកូវីដ-១៩ សម្រាប់ចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។ តបនឹងការបរិច្ចាគនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរយ៉ាងជ្រាលជ្រៅចំពោះលោក តាន់ស្រ៊ី។ សម្តេចតេជោ បានគូសបញ្ជាក់ក្នុងលិខិតថ្លែងអំណរគុណនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០នេះថា វិភាគទានរបស់លោក តាន់ស្រ៊ី ពិតជាមានតម្លៃមិនអាចកាត់ថ្លៃបាន ហើយនឹងត្រូវបានចងចាំទុកក្នុងប្រវត្តិសាស្ត្ររបស់ប្រជាជនកម្ពុជា។ សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន […]

ព័ត៌មានថ្មីៗ

រំភើប​ណាស់​! ពេលនេះ​តារា​សម្តែង អ្នកគ្រូ ញឹម សុខា ដែល​ធ្លាក់ខ្លួន​លាន​ចាន​ឲ្យ​គេ ត្រូវបាន​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ឧបត្ថម្ភ​ថវិកា​រហូតដល់​…

ប្រិយមិត្ត​មួយ​ចំនួន​បាន​ជ្រាប​រួច​មកហើយ​ថា កាលពី​ពេល​ថ្មី​កន្លង​ទៅ​នេះ ក្រោយពី​តារា​សម្ដែង​អ៊ឹម ជីវ៉ា បាន​បង្ហោះ​សារ​ជុំវិញ​ការ​ធ្លាក់​ខ្លួន​របស់​អ្នកគ្រូ ញឹម សុខា ដោយ​ទៅ​លាន​ចាន​ឲ្យ​គេ ដើម្បី​ផ្គត់ផ្គង់​ជីវភាព និង​យក​លុយ​ព្យាបាល​ជំងឺ​នោះ បាន​ធ្វើ​ឲ្យ​មហាជន​មានការ​អាណិត​ចំពោះ​តារា​សម្ដែង​ជើងចាស់​រូប​នេះ​ជា​ខ្លាំង។ ទន្ទឹម​នឹង​ការ​អាណិត​នេះ ក៏​មាន​សប្បុរសជន​ជា​បន្តបន្ទាប់ ​បាន​ជួយឧបត្ថម្ភ​ដល់​អ្នកគ្រូ ញឹម សុខា ផង​ដែរ ហើយ​អ្វី​កាន់តែ​ពិសេស​ជាង​នេះទៅទៀត​នោះ ដំណឹង​នេះ បាន​ឮ​ដល់​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហម​កម្ពុជា ដោយ​សម្ដេច​បាន​ឧបត្ថម្ភ​​ថវិកា រួម​នឹង​គ្រឿងឧបភោគ​-​បរិភោគ សម្ភារៈ​សិក្សា មួយចំនួន​ផងដែរ​។​ ជាក់ស្ដែង​លោក​អ៊ឹម ជីវ៉ា បាន​បង្ហោះ​សារ​នៅមុននេះ​បន្តិច​ថា «​រំភើប​ណាស់​ ពេលនេះ​តារា​សម្តែង អ្នកគ្រូ ញឹម […]

ព័ត៌មានថ្មីៗ

ដឹងលទ្ធផលហើយ បន្ទាប់ពីបានធ្វើតេស្ដមនុស្សជាង ៧០នាក់នៅសណ្ឋាគារចម្ប៉ាពេជ្រ ខេត្ដក្រចេះក្នុងនោះ….

ជុំវិញ «ព្រឹត្តិការណ៍ សហគមន៍ ២៨វិច្ឆិកា» នៅសណ្ឋាគារ ចម្ប៉ា ពេជ្រ នាខេត្តក្រចេះ ដែលជាសណ្ឋាគារមួយ ត្រូវបានអ្នកកើតកូវីដម្នាក់ ឈ្មោះ អិត កុម៉ាល់ រួមជាមួយមិត្តភក្តិ ៨ នាក់ទៀត បានទៅស្នាក់នៅទីនោះ រយៈពេលមួយយប់ កាលពីថ្ងៃថ្ងៃទី៣០ វិច្ឆិកា នោះ ក្រោយពីការស្រាវជ្រាវរកឬសគល់នៃអ្នកឆ្លងរួចមក នៅល្ងាចថ្ងៃទី ០៩ និងព្រឹកថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ២០២០នេះ មន្ទីរសុខាភិបាលបានចុះយកសំណាកពីអ្នកពាក់ព័ន្ធ ដើម្បីពិនិត្យរកវីរុសកូវីដ១៩ ដែលសរុបទាំងអស់មានចំនួន​ ៧៣ នាក់​ ដែលក្នុងនោះមាន […]

ព័ត៌មានថ្មីៗ

ក្ដៅៗ! ព្រឹកថ្ងៃទី ១១ ធ្នូ ២០២០ នេះរកឃើញអ្នកឆ្លងម្នាក់ទៀតហើយដែលជាស្ត្រីម្នាក់នៅខណ្ឌដូនពេញ ឆ្លងពីបុរសឈ្មោះ អិត កុម៉ាល ដែលជាមិត្តភក្តិបានទៅ…

តាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលនៅព្រឹកថ្ងៃទី ១១ ខែធ្នូ ឆ្នាំ ២០២០ នេះ ក្រសួងបានរកឃើញ ១ ករណីបន្ថែមទៀត ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា ។ ចំពោះអ្នកឆ្លងដែលរកឃើញថ្មីនេះ គឺជាស្ត្រីឈ្មោះ ទឹម ស្រីពេជ្រ អាយុ ២៦ ឆ្នាំ ស្នាក់នៅខណ្ឌដូនពេញ រាជធានីភ្នំពេញ ដែលឆ្លងពីបុរសឈ្មោះ អិត កុម៉ាល អាយុ ៣៥ ឆ្នាំ ជាមិត្តភក្តិ ។ បច្ចុប្បន្ន អ្នកជំងឺត្រូវបានគ្រូពេទ្យបញ្ជូនទៅសម្រាក និង ព្យាបាលទៅពេទ្យខ្មែរ-រុស្ស៊ី ។ […]

ព័ត៌មានថ្មីៗ

ក្រ​ហើយ​ឈឺ​ទៀត! ការ​ជួយ​​​របស់​អ្នក​ស្រីទ្រី ដាណា ធ្វើ​ឲ្យ​អ្នកគ្រូ​ញឹម សុខា រក​ពាក្យ​អ្វី​មក​ថ្លែង​ពុំបាន

កាលពី​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ មហាជន មានការ​អាណិត និង​ភ្ញាក់ផ្អើល​ជា​ខ្លាំង ក្រោយពី​ទទួល​ដំណឹង​ថា តារា​សម្ដែង​ជើងចាស់​ញឹម សុខា ធ្លាក់ខ្លួន​ដើរ​លាងចាន​ឲ្យ​គេ ព្រោះតែ​ជីវភាព​ក្រីក្រ ហើយ​គ្មាន​លុយ​ព្យាបាល​ជំងឺ​នោះ។ ក្រោយពី​ព័ត៌មាន​នេះ ត្រូវ​បាន​គេ​ចែករំលែក​ព្រោងព្រាត​ពេញ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​នោះ គេ​សង្កេត​ឃើញថា មាន​សប្បុរស​ជា​បន្តបន្ទាប់ មានការ​អាណិត​ចំពោះ​តារា​ជើងចាស់​រូបនេះ ហើយ​បាន​នាំគ្នា​ឧបត្ថម្ភ​ជា​បន្តបន្ទាប់ តាមរយៈ​តារា​សម្ដែង​អ៊ឹម ជីវ៉ា ដើម្បី​ឲ្យ​គាត់​យក​ទៅ​ដោះស្រាយ​ជីវភាព​គ្រួសារ​នោះ។ ជាក់ស្ដែង​នៅ​យប់​​​នេះ លោក​អ៊ឹម ជីវ៉ា បាន​បង្ហោះ​រូបភាព អម​ដោយសារ​ជូនដំណឹង​ថា «​ជួយ​ស៊ែ​បងប្អូន លោកស្រី ទ្រី ដា​ណា ជួយឧបត្ថម្ភ​ដល់​តារា​ជើងចាស់​ថវិកា​ចំនួន 1000$ ( មួយ​ពាន់​ដុល្លារ​) !នៅ​យប់​នេះ​ខ្ញុំបាទ អ៊ឹម ជីវ៉ា […]

ព័ត៌មានថ្មីៗ

ចិត្តល្អ​កម្រ​មាន​! ពូ​ខ្មៅ​ចេះតែ​ឆ្ងល់​បាត់​មុខ​លោកពូ​ទៅ​ណា ដល់​ដឹង​ការពិត អ្នកស្រី​ទ្រី ដា​ណា ក៏​សម្រេច​ធ្វើ​រឿង​នេះ​ភ្លាម

អ្នក​ធ្វើ​ដំណើរ​ឆ្លងកាត់​ផ្លូវជាតិ​លេខ​១​ត្រង់​ចំណុច​ភ្លើង​ស្ដុប​ខណ្ឌ​ច្បារអំពៅ ច្បាស់​ជា​ធ្លាប់​បាន​ឃើញ​លោកពូ​ប៉ូលិស​ចរាចរណ៍​ម្នាក់ ដែល​ខិតខំ​បំពេញការងារ​សម្រួល​ចរាចរណ៍ ហាលថ្ងៃ ហាលភ្លៀង ហាលខ្យល់ មិនខាន​ឡើយ។ មួយ​រយៈ​ចុងក្រោយ​នេះ ស្រាប់តែ​លែង​ឃើញ​លោកពូ​ឈរជើង​ជួយ​សម្រួល​ចរាចរណ៍​នៅ​ទីនោះ​ដូច​សព្វមួយដង ដោយសារតែ​លោកពូ​មាន​ជំងឺ​ដុះ​ដំ​សាច់​ក្រោម​ថ្លើម ត្រូវ​​​ទៅ​ព្យាបាល នៅ​មន្ទីរពេទ្យ​កាល់ម៉ែត ប៉ុន្តែ​បច្ចុប្បន្ន បាន​មក​សម្រាក​ព្យាបាល​នៅ​គេហដ្ឋាន​លោកពូ​វិញ​ហើយ។ ដោយ​ទទួល​បាន​ដំណឹង​នេះ ក៏​មាន​ការ​យកចិត្តទុកដាក់​ពី​ថ្នាក់ដឹកនាំ ដោយ​ឧបត្ថម្ភ​ថវិកា​ ជូន​លោកពូ ជា​បន្តបន្ទាប់​ផង​ដែរ។ ប៉ុន្តែ​ដោយ​ក្ដី​អាណិត​ចំពោះ​លោកពូ​នោះ អ្នកស្រី​ទ្រី ដា​ណា និង​ស្វាមី ក៏បាន​ចូលរួម​ឧបត្ថម្ភ​បន្ថែម​ទៀត ចំពោះ​លោកពូ ជា​ការ​តបស្នង ដែល​លោកពូ​ខិតខំ​បម្រើ​ពលរដ្ឋ​មិន​ខ្លាច​នឿយហត់​នោះ។ ជាក់ស្ដែង​អ្នកស្រី​ទ្រី ដា​ណា ថៅ​កែង​ហាង​ពេជ្រ​ចិត្តធម៌ បាន​បង្ហោះ​រូបថត​លោកពូ អម​ដោយសារ​បែបនេះ​ថា «​ឱ្យ​តែ​កាត់​ផ្លូវ​ច្បារអំពៅ ឃើញ​លោកពូ​រហូត ឡើង​ចាំ​មុខ […]

ព័ត៌មានថ្មីៗ

ស្អាត​ប្លែក​! នាង គ​ន្ធា ប្រែ​រូប​សម្រស់​១៨០​ដឺ​ក្រេ មើល​សឹង​មិន​ស្គាល់ ហើយ​នាង​ប្រាប់​ច្បាស់ៗ​ថា​…(មានវីដេអូ)

ប្រិយមិត្ត​បាន​ស្គាល់​រួច​មក​ហើយ​នូវ​បេ​ក្ខ​នារី​ម្នាក់​ឈ្មោះ នាង គ​ន្ធា ដែល​បាន​ចូលរួម​ប្រឡង​ក្នុង​កម្មវិធី​លំដាប់ថ្នាក់​ពិភពលោក​Cambodian Idol​រដូវ​កាល​ទី​២​ កាលពី​ប្រមាណ​៤​ឆ្នាំមុន ហើយ​បាន​លើក​យក​បទ​ចម្រៀង​មួយ​បទ​មាន​ចំណងជើង​ថា​«​ម៉ែ​» ធ្វើ​ឲ្យ​គណៈកម្មការ និង​ក៏​ដូច​ទស្សនិកជន​ផ្ទុះ​ការចាប់អារម្មណ៍ ដោយសារ​ការ​ស្រែក​ច្រៀង​បាន​យ៉ាង​ពីរោះ​នោះ។ ក្នុងពេលនោះ បើ​សង្កេតមើល​ពណ៌​សម្បុរ​របស់​នាង​វិញ មាន​សភាព​ខ្មៅ ប៉ុន្តែ​ពេល​វិវឌ្ឍ​ខ្លួន ក្លាយជា​តារាចម្រៀង នាង​គ​ន្ធា ចាប់ផ្ដើម​ប្រែ​ពណ៌​សម្បុរ និង​រូប​សម្រស់​បន្តិច​ម្ដងៗ រហូតមកដល់​ពេលនេះ មាន​សភាព​ស្អាត​ប្លែក​មើល​សឹង​មិន​ស្គាល់​ទៀតផង ដោយសារតែ​ភាព​ខុសប្លែក​ពី​ពេល​ប្រឡង​១៨០​ដឺក្រេ​តែម្ដង​។​ ទន្ទឹម​នឹង​ការ​ប្រែ​ពណ៌​សម្បុរ​ទៅ​ជា​ស​នេះ​​ តារា​ចម្រៀង​នាង​ គ​ន្ធា ​ក៏បាន​បញ្ជាក់​នូវ​រឿង​មួយ​ទៀត​ផង​ដែរ​ថា «រយៈពេល​២​ឆ្នាំ​ដែល​ខ្ញុំ​បាន​ពាក់​ដែកពត់​ធ្មេញ នាង​ខ្ញុំ​ក៏​សូម​អរគុណ​ដល់​មន្ទីរពេទ្យ អៃ​វី​រី ដែល​ធ្វើ​ឲ្យ​ធ្មេញ​ខ្ញុំ​ត្រង់​ស្អាត​Ivory Dental Clinical Clinic បងប្អូន​ចង់បាន​ធ្មេញ​ស្អាត​កុំ​ភ្លេច មន្ទីរពេទ្យ​អៃ​វី​រី Ivory […]

ព័ត៌មានថ្មីៗ

ក្ដៅៗបន្ទាន់! ឈ្មោះ ខន ប្រសើរ ដែលមានជំងឺកូវីដ១៩ ធ្លាប់បាននាំមិត្ត ៨ នាក់ទៅគេងផ្ទះម្ដាយ និងបាន…

នៅព្រឹកថ្ងៃទី ១០ ធ្នូ ២០២០ នេះក្រសួងសុខាភិបាលបានប្រកាសរកឃើញអ្នកវិជ្ជមានកូវីដ ១៩ ចំនួន ២ នាក់ ដោយក្នុងនោះមានអ្នកជំងឺម្នាក់ ជាបុរសឈ្មោះ ខន ប្រសើរ អាយុ ៣៧ ឆ្នាំ រស់នៅសង្កាត់បឹងកក់ ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ បានទៅហាង Zando សាខាបឹងកេងកង ។ ដោយឡែកបើតាមរបាយការណ៍មួយទៀតរបស់មេឃុំកំពង់ចិនជើង ស្រុកស្ទោង ខេត្តកំពង់ធំ បានធ្វើការរបាយការណ៍ទៅកាន់អភិបាលស្រុកស្ទោងថា កាលពីថ្ងៃទី ២៩ វិច្ឆិកា ២០២០ មានមនុស្សចំនួន ៨ នាក់ […]