ព័ត៌មានសង្គម

លោក​ប៉ែន ចំ​រ៉ុង បង្ហាញ​ពី​តម្លៃ​វ៉ាក់សាំង​កូ​វីដ​១៩ ស្នើ​ឲ្យ​ពលរដ្ឋ​ចេញ​លុយ​ខ្លួនឯង បើ​មានលទ្ធភាព​

មហាជន​បាន​ជ្រាប​រួចមកហើយ​ថា បណ្ដា​ប្រទេស​មួយចំនួន​បាន​ផលិត​វ៉ាក់សាំង​ប្រឆាំងនឹង​ជំងឺ​១៩ និង​បាន​ដាក់លក់​រួចហើយ ហើយ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ពេល​ទទួលដំណឹង​ខាងលើ ក៏​ប្រកាស​ត្រៀម​បម្រុង​ថវិកា​សម្រាប់​ទិញ​វ៉ក់​សាំង​នេះ ចាក់​ជូន​ប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ​។​ ជា​ជំហាន​ដំបូង សម្ដេច​សម្រេច​ទិញ​ចំនួន​១​លាន​ដូ​ស ដោយ​ចាក់​បាន​មនុស្ស​ចំនួន​៥០​ម៉ឺន​នាក់ ដោយសារ​មនុស្ស​ម្នាក់​ត្រូវ​ចាក់​២​ដង​។ ស្ថិតក្នុង​ស្ថានភាព​ប្រទេស​យើង​កំពុង​ខ្វះខាត​ថវិកា​សម្រាប់​ទិញ​បន្ថែម​នោះ សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ណែនាំ​រដ្ឋមន្ត្រី​ទាំង​២​រូប​អោយ​ពិភាក្សា​ជាមួយ​ដៃគូ​អភិវឌ្ឍន៍​ទាំង​ទ្វេភាគី ទាំង​ពហុភាគី ដើម្បី​ស្វែងរក​ជំនួយ​បន្ថែម​មកជួយ​ដល់​ប្រជាជន​យើង​។​ ដោយ​ឃើញ​ការប្រកាស​របស់​សម្ដេច​តេ​ជោ បែបនេះ គេ​សង្កេតឃើញ សប្បុរស​ជា​បន្តបន្ទាប់​បាន​បរិច្ចាគ​វិកា​ផ្ទាល់ខ្លួន​ក្នុងការ​ចូលរួមចំណែក​ជាមួយ​សម្ដេច​តេ​ជោ ក្នុង​ការទិញ​វ៉ាក់សាំង​ប្រឆាំង​ជំងឺ​ដ៏​កាច​សាហាវ​នេះ​។​ ងាក​មក​លោក​ប៉ែន ចំ​រ៉ុង ក៏បាន​បរិច្ចាគ​ថវិកា​ផ្ទាល់ខ្លួន​តាមរយៈ​ABA​ចំនួន​១០០​ដុល្លារ​ផងដែរ ជាមួយនឹង​ការ​បង្ហោះ​សារ​ថា «​ខ្មែរ​ស្រលាញ់​ខ្មែរ ខ្មែរ​ជួយ​ខ្មែរ ជួយ​តាម​លទ្ធភាព ខ្ញុំ​និង​ក្រុមគ្រួសារ​សូមអោយ​បងប្អូន​ប្រជាជន​ខ្មែរ​យើង​ទាំងអស់​ឈ្នះ​ជំងឺ COVID-19 និង​ទទួលបាន​សុខសន្តិភាព​គ្រប់ៗ​គ្នា​»​។​ ទោះយ៉ាងណា​មុន​ធ្វើការ​បរិច្ចាគ​នេះ លោក​បានបង្ហាញ​ពី​តម្លៃ​វ៉ាក់សាំង​កូ​វីដ​១៩ […]