ព័ត៌មានថ្មីៗ

គួរ​ឲ្យ​សរសើរ​! ឧកញ៉ា​អ៊ា​ន សៀវ​ម៉ី ម្សិលមិញ​បរិច្ចាគ​ថវិកា​២០​លាន​ជូន​មន្ទីរពេទ្យ​រុស្ស៊ី ថ្ងៃនេះ បរិច្ចាគ​ជូន​រាជរដ្ឋាភិបាល​រហូតដល់​…

កាលពី​ថ្ងៃទី​៨ ខែធ្នូ ឆ្នាំ​២០២០​ម្សិលមិញ​នេះ លោកជំទាវ​ឧកញ៉ា​អ៊ា​ន សៀវ​ម៉ី ទើបតែ​បរិច្ចាគ​សម្ភារៈ និង​ថវិកា ជូន​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត ហើយ​នៅថ្ងៃនេះ​លោក​ទំ​ទាវ​ឧកញ៉ា​វ័យក្មេង​រូបនេះ ក៏បាន​ចូលរួម​នូវ​ថវិកា​មួយចំនួន​ជូន​រាជរដ្ឋាភិបាល ថែមទៀត ពិតជា​គួរ​ឲ្យ​សរសើរ​ខ្លាំងណាស់​។​ ក្នុងការ​បរិច្ចាគ​សម្ភារៈ និង​ថវិកា​ជូន​មន្ទីរ​ពេទ្យរុស្ស៊ី​នោះ លោកជំទាវ​ឧកញ៉ា​អ៊ា​ន សៀវ​ម៉ី បាន​បង្ហោះ​សារ​បែបនេះ​ថា «​ក្នុងនាម​ខ្មែរ​តែមួយ រួបរួមសាមគ្គី ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាង​ខ្ញុំ អ៊ា​ន សៀវ​ម៉ី និង ក្រុមគ្រួសារ បាន​ចូលរួម​ឧបត្ថម្ភ ថវិកា​ចំនួន ២០,០០០,០០០ រៀល ម៉ាស​ចំនួន ៥ កេស និង​ជែ​ល​លាងដៃ​ចំនួន […]

ព័ត៌មានថ្មីៗ

ទីបំផុត អ្នកស្រី​ទ្រី ដា​ណា យក​ថវិកា​១០​ម៉ឺន​ដុល្លារ ជូន​រដ្ឋាភិបាល​ហើយ ហើយ​ថា មិន​ច្រើន​ទេ ប៉ុន្តែ​…

មហាជន​បាន​ជ្រាប​រួច​មក​ហើយ​ថា កាលពី​ព្រលប់​ថ្ងៃ​ទី​៧ ខែធ្នូ ឆ្នាំ​២០២០ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ប្រកាស​ត្រៀម​បម្រុង​ថវិកា​ដើម្បី​ទិញ​វ៉ាក់សាំង​ប្រឆាំង​ជំងឺ​កូ​វីដ​១៩ ដើម្បី​ចាក់​ជូន​ប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ ប៉ុន្តែ​ដោយ​ខ្វះខាត​ថវិកា​ទិញ​បន្ថែម​នោះ សម្ដេច​តេ​ជោ ក៏​ប្រកាស​ស្វែងរក​ជំនួយ​បន្ថែម។ ដោយ​ឃើញ​សម្ដេច​ប្រកាស​បែបនេះ នៅ​យប់​ថ្ងៃ​ដដែល​នោះ អ្នកស្រី​ទ្រី ដា​ណា ក៏បាន​ចូលរួម​ចំណែក​ថវិកា​ចំនួន​១០​ម៉ឺន​ដុល្លារ​ភ្លាមៗ ដោយ​បង្ហោះ​សារ​បែបនេះ​ថា «​នាង​ខ្ញុំ​និង​ស្វាមី​សុំចូល​រួម ១០​ម៉ឺន​ដុល្លារ ដើម្បី​ទិញ​វ៉ាក់សាំង​កូ​វីដ​១៩ ជាមួយ​សម្ដេច ជួយ​ប្រជាពលរដ្ឋ​ខ្មែរ ក្នុងពេល​ដ៏​លំបាក​នេះ​ ទឹកប្រាក់​នេះ​តិចតួចស្ដួចស្ដើង​ណាស់ តែ​នាង​ខ្ញុំ និង​ស្វាមី​បាន​ចូលរួម​តាម​ធនធាន កម្លាំងចិត្ត ហើយ​ខ្ញុំ​ពិត​រំភើបចិត្ត​ខ្លាំង​ណាស់ ពេល​ឃើញ​សម្ដេច​ប្រកា​ស​ទិញ​វ៉ាក់សាំង​ដើម្បី​ចាក់​ជូន​ប្រជាពលរដ្ឋ​ខ្មែរ​ដោយ​ឥតគិតថ្លៃ​។ សូម​ចូលរួម​ទាំងអស់គ្នា ដើម្បី​កម្ពុជា​អាច​រួចផុត​គ្រោះអាក្រក់​នេះ»។ ក្រោយពី​ការប្រកាស​រំលង​បាន​២​ថ្ងៃ ពោល​នៅ​ថ្ងៃ​ទី​៩ ខែធ្នូ ឆ្នាំ​២០២០​នេះ អ្នកស្រី […]

ព័ត៌មានថ្មីៗ

ញាក់​សាច់​! ទើបតែ​បរិច្ចាគ​១៥​ម៉ឺន​ដុល្លារ​ជូន​រដ្ឋាភិបាល​ ថ្ងៃនេះ ស្រីអូន ជូន​កាដូ​អ្នកមានគុណ​នូវ​ពេជ្រ និងរថយន្ត​Lexus 570 យ៉ាង​ថ្មី​សន្លាង

កាលពី​ថ្ងៃ​៨ ខែវិច្ឆិកា ឆ្នាំ​២០២០ ម្សិលមិញ​នេះ ស្រីអូន​សម្រស់​ធម្មជាតិ ទើបតែ​បរិច្ចាគ​ថវិកា​ផ្ទាល់ខ្លួន​រហូតដល់​ជាង​១០​ម៉ឺន​ដុល្លារ រួមចំណែក​ជាមួយ​សម្ដេច​តេ​ជោ ក្នុង​ការទិញ​វ៉ាក់សាំង​ប្រឆាំង​ជំងឺ​កូ​វីដ​១៩ ដើម្បី​ចាក់​ជូន​ប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ​នោះ​។​ ស្រីអូន​ បាន​បង្ហោះ​រូបថត អមដោយ​ខ្លឹមសារ​បែបនេះ​ថា «​នាង​ខ្ញុំ ស្រីអូន និង​ស្វាមី Chheang Roth Premier បរិច្ចាគ​ថវិកា 600,000,000 រៀល (15 ម៉ឺន​ដុល្លារ​) ជូន​ដល់​រដ្ឋាភិបាល​ដើម្បី​ចូលរួម​ចំណែក​ក្នុង​ការទិញ​វ៉ាក់សាំង​ប្រឆាំង មេរោគ​កូ​វីត​19​។​ នេះ​ជាការ​ចូលរួមចំណែក​មួ​យ​ដែល​ខ្ញុំ និង​គ្រួ​សារ បាន​ជួយ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ជាមួយ​រដ្ឋាភិបាល​។​🙏🏻​ នាង​ខ្ញុំ​នឹង​បន្ត​ចូលរួម​តាម​លទ្ធភាព​ដែល​នាង​ខ្ញុំ​មាន​។​ សូម​ជូនពរ​ដល់​បង​ប្អូន​ទាំង​អស់គ្នា​ជៀស​ផុតពី​ជំងឺ​ដ៏​កាច​សាហាវ​នេះ​ផង​ចុះ​»​។​ លុះ​នៅ​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា ឆ្នាំ​២០២០ ជា​ថ្ងៃ​ខួបកំណើត​កូន​ខ្លួន និង​ខួប​អាពាហ៍ពិពាហ៍​ខ្លួន​គម្រប់​៣​ឆ្នាំ​នោះ […]

ព័ត៌មានថ្មីៗ

ក្ដៅៗ! ព្រឹកនេះក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មី ៤នាក់ទៀតដែលជា…

ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីចំនួន ៤នាក់ថែមទៀត ដែលជាបុគ្គលិករបស់ហាង Pedro និងជាអ្នកចូលហាង Zando (បឹងកេងកង) និង Pedro (ផ្លូវព្រះសីហនុ)។

ព័ត៌មានថ្មីៗ

សូមប្រុងប្រយ័ត្ន! នៅដើមខែធ្នូនេះ តារាប្រុសស្រី K-Pop ល្បីៗ ៥នាក់ តេស្ដរកឃើញមានផ្ទុកកូវីត ១៩

នៅចុងខែវិច្ឆិកា និង ដើមខែធ្នូ ឆ្នាំ ២០២០ នេះ ក្នុងវិស័យ K-Pop ហាក់ត្រូវបានរងការព្រួយបារម្ភយ៉ាងខ្លាំងពីសំណាក់មហាជនអ្នកគាំទ្រ ក្រោយពីការធ្វើតេស្តរកឃើញវិជ្ជមានកូវីដ ១៩ លើសមាជិកក្រុមតារាចម្រៀង និង តារាចម្រៀងទោលជាបន្តបន្ទាប់ ។ តួយ៉ាងថ្មីៗនេះ មានតារាចម្រៀង K-Pop ប្រុសស្រីចំនួន ៥ ដួង ហើយ ដែលបានតេស្តរកឃើញវិជ្ជមានកូវីដ ១៩ ។ តារាទាំងនោះរួមមាន ៖ ១- BITTO សមាជិក UP10TION BITTO បានរកឃើញវិជ្ជមានកូវីដ ១៩ កាលពីថ្ងៃទី […]

ព័ត៌មានថ្មីៗ

៣ វិធីដើម្បីការពារកុំឲ្យឆ្លងកូវីដ១៩ពីលុយ

មេរោគជំងឺកូវីដ១៩អាចឆ្លងតាមក្រដាសប្រាក់បាន ប្រសិនបើអ្នកជំងឺកូវីដ-១៩ កាន់ក្រដាសប្រាក់​នោះ រួចហុចបន្ដទៅអ្នកដ៏ទៃទៀត ហើយនៅពេលអ្នកនោះចាប់កាន់លុយ និងដៃមកប៉ះច្រមុះ មាត់ ឬភ្នែកជាដើម នឹងធ្វើឲ្យឆ្លងជំងឺកូវីដ-១៩ជាក់ជាមិនខាន​ ព្រោះក្រដាសប្រាក់អាចផ្ទុកទឹករំអិលផ្លូវដង្ហើម ដូចជា សំបោរ ឬស្លេស​ ទឹកមាត់​ ។ ល។ សម្រាប់ដំណោះស្រាយក្នុងករណីនេះ គឺងាយៗមែនទែន ដោយគ្រាន់តែបងប្អូនត្រូវធ្វើតាមការណែនាំដូចខាងក្រោម៖ – ឧស្សាហ៍លាងអាល់កុលឬជែលនិងលាងដៃជាមួយទឹកនិងសាប៊ូ – ពាក់ម៉ាស់គ្រប់ពេលវេលាពេលធ្វេីការងារ – ហាមយកដៃប៉ះមុខភ្នែកនិងច្រមុះ​ ពត៌មានបន្ថែមសូមទាក់ទងលេខ​ ១១៥

ព័ត៌មានថ្មីៗ

ប្រទេស ៥ ដែលប្រកាសទិញវ៉ាក់សាំងការពារកូវីដ១៩ ចាក់ជូនប្រជាជនខ្លួនដោយមិនគិតថ្លៃ

មនុស្សជាច្រើននៅតាមបណ្តាប្រទេសទូទាំងពិភពលោក រួមទាំងប្រជាជនកម្ពុជាផងដែរបាននឹងកំពុងជួបប្រឈមជាមួយការឆ្លងរីករាលដាលនៃវីរុសកូវីដ-១៩ ហើយនៅក្នុងនោះវាបានសម្លាប់មនុស្សជាច្រើន បូករួមទាំងធ្វើឲ្យមានកំណើននៃចំនួនអ្នកឆ្លងកាន់តែច្រើនឡើង និងបន្តឲ្យមានឱនភាពសេដ្ឋកិច្ចគួរឲ្យព្រួយបារម្ភ រួមទាំងបញ្ហាលេចឡើងជាច្រើនផ្សេងទៀត ជាពិសេសផ្តល់ផលប៉ះពាល់ជាអវិជ្ជមានដល់សុខសុវត្ថិភាពសុខភាពសាធារណតែម្តង។ ស្របពេលជាមួយគ្នានេះដែរ មានប្រទេសចំនួន ៥ ហើយក្នុងចំណោមប្រទេសដទៃទៀតដែលបានប្រកាសទិញវ៉ាក់សាំងការពារកូវីដ-១៩ ចាក់ជូនប្រជាជនខ្លួនដោយមិនគិតថ្លៃ ដែលក្នុងនោះរួមមានដូចជា សហរដ្ឋអាមេរិក ឥណ្ឌា បារាំង ថៃ និងកម្ពុជា។ ប្រទេសដែលមានចំនួនអ្នកឆ្លងច្រើនបំផុត អាមេរិក និងឥណ្ឌា បានប្រកាសថា​នឹងចាក់វ៉ាក់សាំងប្រឆាំងកូវីដ​-១៩​ដល់ពលរដ្ឋរបស់ខ្លួនដោយឥតគិតថ្លៃ ។ ដោយនៅខែធ្នូនេះ​អាមេរិក នឹងចាក់វ៉ាក់សាំងដល់ពលរដ្ឋ​ប្រមាណ​២០ លាននាក់ ដែលរងផលប៉ះពាល់ខ្លាំងជាងគេ ។ ​ប៉ុន្តែក្នុងចំណោមពលរដ្ឋអាមេរិកមានរហូតដល់ទៅ​៤០ ភាគរយ​បានបញ្ចេញមតិថានឹងមិនចាក់វ៉ាក់សាំង​ប្រឆាំងកូវីដ​-១៩ឡើយ​។ ចំណែកឯប្រទេសឥណ្ឌា ក៏បានប្រកាសចាក់វ៉ាក់សាំង ដោយអត់គិតថ្លៃផងដែរ ។ នាយករដ្ឋមន្ត្រី […]

ព័ត៌មានថ្មីៗ

ពិតជាខ្មែរជួយខ្មែរ!! រាជិនីចិត្តធម៌ ស្រីអូន បរិច្ចាគថវិកាច្រើនសន្ធឹក ដល់ទៅ … មុឺនដុល្លារ ទិញវ៉ាក់សាំងប្រឆាំងកូវីដ ១៩

អ្នកលក់អនឡាញអ្នកនាង ស្រីអូន ដែលកន្លងមកត្រូវបានមហាជនដាក់រហស្សនាមជា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​រាជិនីចិត្តធម៌នោះ ពេលនេះបានបង្ហាញទឹកចិត្តជួយចូលរួមចំណែកដល់ប្រទេសជាតិជាថ្មីម្ដងទៀត ដោយអ្នកនាង បានចូលរួមបរិច្ចាគថវិកាចំនួន ៦០០ លានរៀល ដែលស្មើនឹង ១៥ ម៉ឺនដុល្លារសហរដ្ឋអាមេរិក ជូនដល់រដ្ឋាភិបាលដើម្បីទិញវ៉ាក់សាំងប្រឆាំងវីរុសកូវីដ ១៩ ដែលកំពុងរីករាលដាលជាសាកល ។ យោងតាមហ្វេសប៊ុកកូនក្រុមរបស់ក្រុមហ៊ុនសម្រស់ធម្មជាតិ ស្រីអូន ម្នាក់ បានបង្ហោះថា «ទឹកចិត្តដ៏ថ្លៃថ្លារបស់ម្ចាស់ក្រុមហ៊ុនសម្រស់ធម្មជាតិ បរិច្ចាគថវិកា 600,000,000 រៀល (15 ម៉ឺនដុល្លារ) ដល់រដ្ឋាភិបាល ដើម្បីចូលរួមចំណែកទិញវ៉ាក់សាំងប្រឆាំងមេរោគ កូវីដ-19» ។ នេះជាទឹកចិត្តដ៏ល្អប្រពៃ និង គួរឱ្យកោតសរសើរបំផុតសម្រាប់អ្នកនាង ស្រីអូន ដែលបានចូលរួមចំណែកផ្ដល់ថវិកាផ្ទាល់ខ្លួនជួយដល់សង្គមជាតិក្នុងគ្រាកំពុងលំបាក […]

ព័ត៌មានថ្មីៗ

ឆាយ វីរៈ​យុទ្ធ ឧបត្ថម្ភ​៥​លាន​រៀល​ជូន​សម្ដេច​តេ​ជោ​ដើម្បី​ទិញ​វ៉ាក់សាំង​កូ​វីដ​១៩ ខណៈ​ព្រាប សុវត្ថិ ឧបត្ថម្ភ​រហូតដល់​…

ក្រោយពី​សម្ដេច​តេ​ជោ ប្រមុខ​រាជរដ្ឋាភិបាល​ប្រកាស​ត្រៀម​បម្រុង​ថវិកា​ទិញ​វ៉ាក់សាំង​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​១៩​ដើម្បី​ចាក់​ជូន​ប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ នោះ គេ​សង្កេតឃើញថា មាន​សប្បុរសជន​ជាច្រើន បាន​ចូលរួម​បរិច្ចាគ​វិកា​ជា​បន្តបន្ទាប់​ជូន​សម្ដេច ក្នុងនោះ ​ក៏មាន​តារាចម្រៀង​ផងដែរ​។​ ជាក់ស្ដែង​តារាចម្រៀង​ឆាយ វីរៈ​យុទ្ធ បាន​បង្ហោះ​សារ​ពី​ការចូលរួមចំណែក​រប​ស់​ខ្លួន​ជូន​សម្ដេច​តេ​ជោ​ថា «​ខ្ញុំបាទ ឆាយ វីរ​:​យុទ្ធ និង ភរិយា សែ ចាន់​ឌី ព្រមទាំង​កូនស្រី សូម​គោរព​ឧបត្ថម្ភ​ជូន​សម្តេច​តេ​ជោ ហ៊ុន សែន នូវ​ថវិកា 5,000,000 ៛ ( ប្រាំ​លាន​រៀល ) ដើម្បី​ទិញ​វ៉ាក់សាំង​កូ​វីដ​១៩ ចែកជូន​ប្រជាពលរដ្ឋ​ខ្មែរ​ឥតគិតថ្លៃ​»​។​ ដោយឡែក​កំពូល​តារាចម្រៀង​ព្រាប សុវត្ថិ ក៏បាន​ចូលរួម​បរិច្ចាគ​ផងដែរ ដោយ​ត្រូវបាន​លោក​ហេង ឡុង […]

ព័ត៌មានថ្មីៗ

ញាក់សាច់​! ឧកញ៉ា​អ៊ា​ន សៀវ​ម៉ី ឧបត្ថម្ភ​សម្ភារៈ និង​ថវិកា ជូន​ដល់​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត រហូតដល់​…

លោកជំទាវ​ឧកញ៉ា​អ៊ា​ន សៀវ​ម៉ី ត្រូវបាន​គេ​ស្គាល់​ថា ជា​អ្នកលក់​ផលិតផល​តាម​អន​ឡាញ​ដ៏​មាន​ប្រជាប្រិយភាព​ម្នាក់​ផងដែរ ហើយ​តែងតែ​ចូលរួមចំណែក​ជួយ​សង្គម តាមរយៈ​សកម្មភាព​មនុស្ស​ធម៌​ជាច្រើន​នាពេល​កន្លងមក​។​ ការជួយ​នាពេល​កន្លងមក​នោះ ក៏​ទទួលបាន​ការគាំទ្រ​យ៉ាងច្រើន​ផងដែរ ពី​សំណាក់​អ្នកគាំទ្រ ហើយ​ថ្ងៃនេះ​លោកជំទាវ​ឧកញ៉ា​វ័យក្មេង​រូបនេះ ក៏បាន​ចំណាយ​សម្ភារៈ និង​ថវិកា​ផ្ទាល់ខ្លួន​ក្នុងការ​ចូលរួមចំណែក​ប្រឆាំង​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​១៩ ជាមួយនឹង​មន្ទីរពេទ្យ​សូ​វៀត​ផងដែរ​។​ ជាក់ស្ដែង​លោកជំទាវ​ឧកញ៉ា​វ័យក្មេង ដែលមាន​ដើមកំណើត​ពី​ខេត្តព្រៃវែង​រូបនេះ បាន​បង្ហោះ​រូបភាព អមដោយ​សារ​នៅ​ថ្ងៃទី​៨ ខែធ្នូ ឆ្នាំ​២០២០​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ដូច្នេះ​ថា «​ក្នុងនាម​ខ្មែរ​តែមួយ រួបរួមសាមគ្គី ក្រោម​ការដឹកនាំ​ដ៏​ឈ្លៀសវៃ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាង​ខ្ញុំ អ៊ា​ន សៀវ​ម៉ី និង ក្រុមគ្រួសារ បាន​ចូលរួម​ឧបត្ថម្ភ ថវិកា​ចំនួន ២០,០០០,០០០ រៀល ម៉ាស​ចំនួន ៥ […]